ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី២ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ២០៧៧នាក់ ទៅកាន់ខេត្តកំពត-កែប (១ថ្ងៃ វិលល្ងាច)
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង បានដឹកនាំនិស្សិតឆ្នាំទី២ ឆមាសទី២ មកពីគ្រប់វេនសិក្សា និងគ្រប់មហាវិទ្យាល័យ ចុះទស្សនកិច្ចសិក្សាទៅកាន់ខេត្តកំពត-កែប (១ថ្ងៃ វិលល្ងាច) ដោយធ្វើដំណើរទៅទស្សនាតំបន់សំខាន់ៗនៅក្នុងខេត្តកំពត និងកែប រួមមាន៖ រង្វង់មូលទីរួមខេត្តកំពត និងសេះសមុទ្រ ឆ្នេរសមុទ្រកែប ព្រមទាំងសម្រាកលំហែរ ក៏ដូចជាថតរូបលេងកម្សាន្ដ។
ដំណើរទស្សនកិច្ចសិក្សានេះ បានរៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញការសិក្សារបស់និស្សិត ទាំងក្នុងថ្នាក់ និងក្រៅថ្នាក់ ផ្សារភ្ជាប់ទៅនឹងធម្មជាតិ ចេះស្រឡាញ់ ថែរក្សា ការពារបរិស្ថានធម្មជាតិ និងបង្កើតបរិយាកាសឱ្យនិស្សិតសប្បាយរីករាយ មានសាមគ្គីភាព ចេះប្រស្រ័យទាក់ទងគ្នាក្នុងសង្គម ជាពិសេសនិស្សិតត្រូវឱ្យសរសេររបាយការណ៍ ស្ដីពីដំណើរទស្សនកិច្ចសិក្សា ដើម្បីដាក់ពិន្ទុ (On-going Assessment) ប្រចាំឆមាសផងដែរ។
ដំណើរទស្សនកិច្ចសិក្សានេះ បានប្រព្រឹត្តទៅនាថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ដោយធ្វើដំណើរតាមរយៈរថយន្តប៊ែលធី ទេសចរណ៍។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី២ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ២០៧៧នាក់ ទៅកាន់ខេត្តកំពត-កែប (១ថ្ងៃ វិលល្ងាច)
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី២ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែលធ...
16/Mar/2026
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី២ ឆមាសទី១ នៃសាកលវិទ្យាល័យ ប៊ែលធ...
20/Feb/2026
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាកលវិទ្យាល័យ ប៊ែលធ...
19/Jan/2026
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាកលវិទ្យាល័យ ប៊ែលធ...
19/Jan/2026
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាកលវិទ្យាល័យ ប៊ែលធ...
16/Jan/2026
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិត ឆ្នាំទី៤ ឆមាសទី១ ចំនួន ២៩៨ អង្គ/នាក់...
09/Aug/2025
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិត ឆ្នាំទី៤ ឆមាសទី១ ចំនួន ២២៧នាក់ នៃសាកល...
08/Aug/2025
ដំណើរទស្សនកិច្ចសិក្សា របស់និស្សិតឆ្នាំទី១ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែល...
14/Jul/2025
ដំណើរទស្សនកិច្ចសិក្សា របស់និស្សិតឆ្នាំទី១ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែល...
12/Jul/2025
ដំណើរទស្សនកិច្ចសិក្សា របស់និស្សិតឆ្នាំទី១ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែល...
11/Jul/2025
Contact Us:
- Email: biu.admin@beltei.edu.kh (General Information)
- Email: biu.academic@beltei.edu.kh (Student's Service and Confirmation)