ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឆ្នាំទី១ ឆមាសទី២ ចំនួន ១,៥៣២នាក់ ធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ (Morodok Techo National Stadium)
អរគុណសន្តិភាព! មានសន្តិភាព ទើបមានការអភិវឌ្ឍ!
……………………………………………….
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឆ្នាំទី១ ឆមាសទី២ ចំនួន ១,៥៣២នាក់ ធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ (Morodok Techo National Stadium)
=======================
ឯកឧត្តម លី ណាវុឌ្ឍ សមាជិកគណៈកម្មាធិការកណ្តាល ស.ស.យ.ក. និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានដឹកនាំនិស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (ទីតាំងទី១-ទួលស្លែង) ឆ្នាំទី១ ឆមាសទី២ (វេនព្រឹក) ចំនួន ៣៩៧នាក់ ធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ (Morodok Techo National Stadium) ដែលជានិមិត្តរូបនៃការរីកចម្រើន និងសមិទ្ធផលដ៏ល្អប្រណិតរបស់ប្រទេសកម្ពុជា ដោយត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ដំណើរទស្សនកិច្ចសិក្សានេះ បានរៀបចំឡើងក្នុងគោលបំណង៖
១. បណ្តុះស្មារតីនិស្សិតឱ្យយល់ដឹងអំពីសារៈសំខាន់នៃសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។
២. ផ្តល់ឱកាសឱ្យនិស្សិតបានសិក្សាស្វែងយល់អំពីសមិទ្ធផលជាតិ និងហេដ្ឋារចនាសម្ព័ន្ធទំនើបៗរបស់កម្ពុជា តាមរយៈការទស្សនាផ្ទាល់នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
៣. ជំរុញការសិក្សារបស់និស្សិតឱ្យផ្សារភ្ជាប់រវាងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ពិសេសលើវិស័យកីឡា ស្ថាបត្យកម្ម និងការអភិវឌ្ឍសង្គម។
៤. លើកទឹកចិត្តឱ្យនិស្សិតចូលរួមថែរក្សា លើកកម្ពស់ និងផ្សព្វផ្សាយសមិទ្ធផលជាតិ និងសក្តានុពលរបស់ប្រទេសកម្ពុជា ទៅកាន់សាធារណជន និងភ្ញៀវអន្តរជាតិ។
៥. បង្កើតបរិយាកាសឱ្យនិស្សិតមានភាពសប្បាយរីករាយ សាមគ្គីភាព បង្កើនភាពស្និទ្ធស្នាល និងចេះប្រស្រ័យទាក់ទងគ្នាផងដែរ។
ដំណើរទស្សនកិច្ចសិក្សានេះ បានប្រព្រឹត្តទៅនាថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយធ្វើដំណើរតាមរយៈរថយន្តប៊ែលធី ទេសចរណ៍។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឆ្នាំទី១ ឆមាសទី២ ចំនួន ៤,១៧០នាក់ ធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់សួនសត្វ ភ្នំពេញសាហ្វារី (១ថ្ងៃ វិលល្ងាច)
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឆ្នាំទី១ ឆមាសទី២ ចំនួន ៤,១៧០នាក់...
20/May/2026
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឆ្នាំទី១ ឆមាសទី២ ចំនួន ១,៥៣២នាក់...
18/May/2026
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី២ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែលធ...
30/Mar/2026
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី២ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែលធ...
16/Mar/2026
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី២ ឆមាសទី១ នៃសាកលវិទ្យាល័យ ប៊ែលធ...
20/Feb/2026
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាកលវិទ្យាល័យ ប៊ែលធ...
19/Jan/2026
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាកលវិទ្យាល័យ ប៊ែលធ...
19/Jan/2026
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាកលវិទ្យាល័យ ប៊ែលធ...
16/Jan/2026
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិត ឆ្នាំទី៤ ឆមាសទី១ ចំនួន ២៩៨ អង្គ/នាក់...
09/Aug/2025
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិត ឆ្នាំទី៤ ឆមាសទី១ ចំនួន ២២៧នាក់ នៃសាកល...
08/Aug/2025
Contact Us:
- Email: biu.admin@beltei.edu.kh (General Information)
- Email: biu.academic@beltei.edu.kh (Student's Service and Confirmation)