អបអរសាទរ! កម្មវិធីប្រកួតប្រជែងអភិវឌ្ឍបញ្ញា IMA លើកទី៨ វគ្គផ្តាច់ព្រ័ត្រ កម្រិតប៊ែលធី ឆ្នាំ២០២៦ សម្រាប់សិស្សានុសិស្សកម្រិតទី៣ ទី៦ ទី៩ និងទី១២
សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីប្រកួតប្រជែងអភិវឌ្ឍបញ្ញា IMA លើកទី៨ វគ្គផ្តាច់ព្រ័ត្រ កម្រិតប៊ែលធី ឆ្នាំ២០២៦ សម្រាប់សិស្សានុសិស្សកម្រិតទី៣ ទី៦ ទី៩ និងទី១២ នៃសាលា ប៊ែលធី អន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង៖
១-ជំរុញឱ្យសិស្សានុសិស្សមានភាពឧស្សាហ៍ព្យាយាម ខិតខំប្រឹងប្រែងរៀនសូត្រ និងបណ្តុះទម្លាប់សិក្សាប្រកបដោយវិន័យ
២-អភិវឌ្ឍសមត្ថភាពគិតវិភាគ ការត្រិះរិះពិចារណា ការចងចាំ និងការដោះស្រាយបញ្ហាប្រកបដោយហេតុផល
៣-លើកកម្ពស់សមត្ថភាពគណនា និងការដោះស្រាយលំហាត់គណិតវិទ្យាឱ្យបានត្រឹមត្រូវ រហ័ស និងស្ទាត់ជំនាញកាន់តែប្រសើរឡើង
៤-ផ្តល់ឱកាសឱ្យសិស្សានុសិស្សបានវាស់ស្ទង់សមត្ថភាព បង្ហាញចំណេះដឹង និងទេពកោសល្យផ្នែកគណិតវិទ្យារបស់ខ្លួន
៥-បណ្តុះស្មារតីក្លាហាន ទំនុកចិត្តលើខ្លួនឯង ភាពអត់ធ្មត់ និងស្មារតីប្រកួតប្រជែងប្រកបដោយសុជីវធម៌
៦-ពង្រឹងសមត្ថភាពសិស្សានុសិស្ស ដើម្បីត្រៀមចូលរួមការប្រកួតគណិតវិទ្យាថ្នាក់ជាតិ និងអន្តរជាតិ នៅក្នុងប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសនានាជុំវិញពិភពលោក។
កម្មវិធីនេះបានប្រព្រឹត្តទៅ នារសៀលថ្ងៃសៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទីតាំងទី២ (ស្ពានអាកាសចោមចៅ)។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
22/Oct/2026
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
20/Oct/2026
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
17/Oct/2026
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
14/Oct/2026
អបអរសាទរ! ពិធីប្រគល់វិញ្ញាបនបត្របឋមសិក្សាប៊ែលធី ជូនដល់សិស្សានុសិស្សចំណ...
07/Oct/2026
អបអរសាទរ! ពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម...
03/Oct/2026
សុខភាពបុគ្គលិក គឺជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន សុខភាពប្រជាជន គឺជាទ្រព្...
27/Sep/2026
អបអរសាទរ! កម្មវិធីប្រកួតប្រជែងអភិវឌ្ឍបញ្ញា IMA លើកទី៨ វគ្គផ្តាច់ព្រ័ត្...
26/Sep/2026
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យ ជូនដល់លោ...
29/Aug/2026