អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យជូនលោកគ្រូ-អ្នកគ្រូ ផ្នែកភាសាអង់គ្លេសទូទៅ ចំនួន ២៤៤នាក់ ក្រោមប្រធានបទ “តើធ្វើដូចម្តេច ដើម្បីក្លាយជាគ្រូកម្រិតមធ្យមដ៏ល្អ?”
សាលា ប៊ែលធី អន្តរជាតិបានរៀបចំសិក្ខាសាលាបំប៉នគរុកោសល្យ (On the job training) ជូនលោកគ្រូ-អ្នកគ្រូ ផ្នែកភាសាអង់គ្លេសទូទៅ ចំនួន ២៤៤នាក់ ក្រោមប្រធានបទ “តើធ្វើដូចម្តេច ដើម្បីក្លាយជាគ្រូកម្រិតមធ្យមដ៏ល្អ?” ដោយមានការអញ្ជើញចូលរួមធ្វើបទបង្ហាញចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនកិត្តិយស ចំនួន ៤រូប មកពីវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប។
សិក្ខាសាលាបំប៉នគរុកោសល្យនេះ រៀបចំឡើងក្នុងគោលបំណង៖
១-ពង្រឹងគុណភាពអប់រំ និងបង្កើនសមត្ថភាពបង្រៀនជូនលោកគ្រូ-អ្នកគ្រូ ផ្នែកភាសាអង់គ្លេសឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
២-ចែករំលែកចំណេះដឹង បទពិសោធន៍ថ្មីៗ និងវិធីសាស្ត្របង្រៀនទំនើបៗ ស្របតាមតម្រូវការនៃវិស័យអប់រំនាពេលបច្ចុប្បន្ន
៣-បណ្តុះសមត្ថភាពលោកគ្រូ-អ្នកគ្រូក្នុងការរៀបចំផែនការបង្រៀន ការប្រើប្រាស់សម្ភារឧបទេស និងការអនុវត្តសកម្មភាពសិក្សាក្នុងថ្នាក់រៀន
៤-ពង្រឹងជំនាញគ្រប់គ្រងថ្នាក់រៀន ការទំនាក់ទំនងជាមួយសិស្ស និងការដោះស្រាយបញ្ហាផ្សេងៗក្នុងដំណើរការបង្រៀន
៥-លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន ស្មារតីទទួលខុសត្រូវ និងការធ្វើខ្លួនជាគំរូល្អសម្រាប់សិស្សានុសិស្ស
៦-ជំរុញការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀនឱ្យស្របតាមបាវចនាប៊ែលធី គឺ “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌”។
សិក្ខាសាលាដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅនាថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅសាលបណ្តុះបណ្តាលជាន់ទី៣ នៃអគារស្នាក់ការកណ្តាល ប៊ែលធី គ្រុប។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
អបអរសាទរ! ពិធីប្រគល់វិញ្ញាបនបត្របឋមសិក្សាប៊ែលធី ជូនដល់សិស្សានុសិស្សចំណេះទូទៅ ថ្នាក់ទី៦ ជំនាន់ទី២១ ឆ្នាំសិក្សា ២០២៥-២០២៦ នៃសាលា ប៊ែលធី អន្តរជាតិ ទាំង ៣២ ទីតាំង សរុបចំនួន ២,៨៨៦នាក់
អបអរសាទរ! ពិធីប្រគល់វិញ្ញាបនបត្របឋមសិក្សាប៊ែលធី ជូនដល់សិស្សានុសិស្សចំណ...
07/Oct/2026
អបអរសាទរ! ពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម...
03/Oct/2026
អបអរសាទរ! កម្មវិធីប្រកួតប្រជែងអភិវឌ្ឍបញ្ញា IMA លើកទី៨ វគ្គផ្តាច់ព្រ័ត្...
26/Sep/2026
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យ ជូនដល់លោ...
29/Aug/2026
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យជូនលោកគ្រ...
28/Aug/2026
អបអរសាទរ! កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស លើកទី២៤ វគ្គផ្តាច់ព្រ...
11/Aug/2026
អបអរសាទរ! កម្មវិធីប្រកួតប្រជែងអំណានអប់រំ លើកទី៣ ឆ្នាំ២០២៦ វគ្គផ្តាច់ព្...
10/Aug/2026
អបអរសាទរ! ពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម...
08/Aug/2026
អបអរសាទរ! កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ លើកទី១១ ឆ្នាំ២០២៦ វគ្គផ្ត...
07/Aug/2026