កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅខែវិច្ឆិកា ជាមួយប្រធាន-អនុប្រធានការិយាល័យ នាយកសាខា ដែលមកពីតាមបណ្តាសាខា នៃសាលា ប៊ែលធី អន្តរជាតិទាំង ៣៣ទីតាំង
សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅខែវិច្ឆិកា ជាមួយប្រធាន-អនុប្រធានការិយាល័យ នាយកសាខា ដែលមកពីតាមបណ្តាសាខា នៃសាលា ប៊ែលធី អន្តរជាតិទាំង ៣៣ទីតាំង ដឹកនាំដោយ ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង៖
១-បូកសរុប និងវាយតម្លៃលទ្ធផលការងារដែលបានអនុវត្តក្នុងខែតុលា ព្រមទាំងពិនិត្យមើលវឌ្ឍនភាពការងារនៅតាមសាខាទាំងអស់
២-ពិភាក្សាអំពីបញ្ហាប្រឈម និងសំណូមពរផ្សេងៗដែលកើតមានក្នុងការអនុវត្តការងារ ដើម្បីស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព
៣-ដាក់ចេញនូវទិសដៅ ផែនការ និងវិធានការចាំបាច់សម្រាប់ការអនុវត្តការងារបន្តក្នុងខែបន្ទាប់
៤-ពង្រឹងគុណភាពការងារគ្រប់គ្រង ការដឹកនាំ និងការត្រួតពិនិត្យការងារ ឱ្យកាន់តែមានប្រសិទ្ធភាព និងស្តង់ដារខ្ពស់
៥-លើកកម្ពស់កិច្ចសហការ ការប្រាស្រ័យទាក់ទង និងសាមគ្គីភាពរវាងថ្នាក់ដឹកនាំការិយាល័យកណ្តាល និងគណៈគ្រប់គ្រងតាមបណ្តាសាខាទាំង ៣៣ទីតាំង
៦-ជំរុញការអភិវឌ្ឍស្ថាប័ន លើកកម្ពស់គុណភាពអប់រំ និងសេវាកម្ម ឱ្យស្របតាមបាវចនាប៊ែលធី គឺ "គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌"។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលសហសិក្សា នៃសាលា ប៊ែលធី អន្តរជាតិទី១០ (សាខាអាងទឹកអូឡាំពិក)។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅខែវិច្ឆិកា ជាមួយប្រធាន-អនុប្រធានការិយាល័យ នាយកសាខា ដែលមកពីតាមបណ្តាសាខា នៃសាលា ប៊ែលធី អន្តរជាតិទាំង ៣៣ទីតាំង
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅខែវិច្ឆិកា ជាមួយ...
05/Nov/2026
អបអរសាទរ! ពិធីប្រគល់វិញ្ញាបនបត្រ ជូនដល់សិស្សានុសិស្សអភិវឌ្ឍបញ្ញា IMA ក...
31/Oct/2026
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
27/Oct/2026
សុខភាពបុគ្គលិក គឺជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន សុខភាពប្រជាជន គឺជាទ្រព្...
25/Oct/2026
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
22/Oct/2026
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
20/Oct/2026
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
17/Oct/2026
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
14/Oct/2026
អបអរសាទរ! ពិធីប្រគល់វិញ្ញាបនបត្របឋមសិក្សាប៊ែលធី ជូនដល់សិស្សានុសិស្សចំណ...
07/Oct/2026