សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
BELTEI INTERNATIONAL UNIVERSITY
គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌
ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
មហាវិទ្យាល័យ វិស្វកម្ម និងមហាវិទ្យាល័យ ស្ថាបត្យកម្ម ចំនួន ៨៣នាក់ ចុះហ្វឹកហាត់ការងារ ទៅកាន់មន្ទីរពិសោធន៍ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
“ការសិក្សាទ្រឹស្តី ត្រូវផ្សារភ្ជាប់ការអនុវត្តជាក់ស្ដែង”
“រៀននៅទីនេះ ហ្វឹកហាត់នៅទីនេះ ធ្វើការនៅគ្រប់ទីកន្លែង!”
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានដឹកនាំនិស្សិតឆ្នាំទី៣ ឆមាសទី២ និងឆ្នាំទី៥ ឆមាសទី១ នៃមហាវិទ្យាល័យ វិស្វកម្ម និងមហាវិទ្យាល័យ ស្ថាបត្យកម្ម ចំនួន ៨៣នាក់ ចុះហ្វឹកហាត់ការងារ (Practical Training) ទៅកាន់មន្ទីរពិសោធន៍ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងគោលបំណង ផ្តល់ឱកាសជូនដល់និស្សិត ឱ្យបានសិក្សាស្វែងយល់លើការងារបច្ចេកទេសមួយចំនួនរបស់សំណង់ ដូចជាវិធីសាស្ត្រតម្លើងពន្ធធ្នឹម និងការវាស់ កាត់ ពុត និងចងដែកសសរអគារ ដើម្បីជាចំណេះដឹង និងចំណេះធ្វើ ឱ្យកាន់តែស៊ីជម្រៅអំពីវិស្វកម្មសំណង់ស៊ីវិល និងការរចនាបែបស្ថាបត្យកម្មផងដែរ។
ការចុះហ្វឹកហាត់ការងារ (Practical Training) នេះ បានប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរពិសោធន៍ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។