សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
BELTEI INTERNATIONAL UNIVERSITY
គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌
ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម និងមហាវិទ្យាល័យ ហិរញ្ញវត្ថុ និងធនាគារ ចំនួន ៥០នាក់ ចុះហ្វឹកហាត់ការងារ (Practical Training) ទៅកាន់សហគ្រាស លាង ឡេង
“ការសិក្សាទ្រឹស្តី ត្រូវផ្សារភ្ជាប់ការអនុវត្តជាក់ស្ដែង”
“រៀននៅទីនេះ ហ្វឹកហាត់នៅទីនេះ ធ្វើការនៅគ្រប់ទីកន្លែង!”
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានដឹកនាំនិស្សិតឆ្នាំទី២ ឆមាសទី២ នៃមហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម និងមហាវិទ្យាល័យ ហិរញ្ញវត្ថុ និងធនាគារ ចំនួន ៥០នាក់ ចុះហ្វឹកហាត់ការងារ (Practical Training) ទៅកាន់សហគ្រាស លាង ឡេង ក្នុងគោលបំណងផ្តល់ឱកាសជូនដល់និស្សិតឱ្យបានសិក្សាស្វែងយល់ទាំងទ្រឹស្តី ស្របនឹងការអនុវត្តជាក់ស្ដែង ព្រមទាំងទទួលបានចំណេះដឹង បទពិសោធន៍ ក៏ដូចជាផ្តល់ឱកាសជូនដល់និស្សិតសិក្សាស្វែងយល់ពីផលិតកម្ម គោលការណ៍ស្តង់ដារសុវត្ថិភាពចំណីអាហារ និងការងារមួយចំនួនបន្ថែមទៀតផងដែរ។
ការចុះហ្វឹកហាត់ការងារ (Practical Training) នេះ បានប្រព្រឹត្តទៅនាថ្ងៃពុធ ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅសហគ្រាស លាង ឡេង។