សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
BELTEI INTERNATIONAL UNIVERSITY
គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌
ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
“អភិវឌ្ឍចំណេះដឹងខ្លួនឯង អនុវត្តជាក់ស្តែង ឲ្យទាន់សម័យឌីជីថល”
“អភិវឌ្ឍចំណេះដឹងខ្លួនឯង អនុវត្តជាក់ស្តែង ឲ្យទាន់សម័យឌីជីថល”
លោក អ៊ិន ចំរ៉ុង ព្រឹទ្ធបុរសរង នៃមហាវិទ្យាល័យ ទេសចរណ៍ និងបដិសណ្ឋារកិច្ច នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានដឹកនាំនិស្សិតឆ្នាំទី២ ឆមាសទី២ និងឆ្នាំទី៣ ឆមាសទី២ ចំនួន ៤៥នាក់ ចុះហ្វឹកហាត់ការងារ (Practical Training) និងទស្សនកិច្ចសិក្សា នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។
ការចុះហ្វឹកហាត់ការងារបែបទស្សនកិច្ចសិក្សានេះផងដែរ អាចឱ្យប្អូនៗនិស្សិតបានយល់ដឹងអំពីការធ្វើបដិសណ្ឋារកិច្ច និងអាចយកទ្រឹស្ដីដែលបានសិក្សានៅក្នុងថ្នាក់មកអនុវត្តផ្ទាល់។ ជាពិសេស ទស្សនកិច្ចសិក្សាមួយនេះ អាចជួយពង្រឹងកិច្ចសហប្រត្តិបត្តិការរវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងសណ្ឋាគារហ៊ីម៉ាវ៉ារី ហើយក៏ជាឱកាសការងារដ៏ល្អមួយសម្រាប់ប្អូនៗនិស្សិតផងដែរ។
ការចុះហ្វឹកហាត់ការងារ (Practical Training) នេះ បានប្រព្រឹត្តទៅនាថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។