សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

BELTEI INTERNATIONAL UNIVERSITY

គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌
សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ក្រោមប្រធានបទ៖ “ការសិក្សាស្វែងយល់អំពីបច្ចេកវិទ្យា និងជំនាញ នៅក្នុងយុគសម័យ ឌីជីថល ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី១ (ចន្ទ-សុក្រ និង សៅរ៍-អាទិត្យ) នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ទីតាំង សរុបចំនួន ៣,២៧០នាក់

អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ក្រោមប្រធានបទ៖ “ការសិក្សាស្វែងយល់អំពីបច្ចេកវិទ្យា និងជំនាញ នៅក្នុងយុគសម័យ ឌីជីថល” ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី១ (ចន្ទ-សុក្រ និង សៅរ៍-អាទិត្យ) នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ទីតាំង សរុបចំនួន ៣,២៧០នាក់”

ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានអញ្ជើញជាអធិបតីភាព និងជាវាគ្មិនកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីចែករំលែកបទពិសោធន៍ ក្រោមប្រធានបទ៖ “ការសិក្សាស្វែងយល់អំពីបច្ចេកវិទ្យា និងជំនាញ នៅក្នុងយុគសម័យ ឌីជីថល” ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី១​ (វេនរសៀល) មកពីគ្រប់មហាវិទ្យាល័យ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ទីតាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបចំនួន ៤៧៥នាក់។

កម្មវិធីចែករំលែកបទពិសោធន៍នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីឱ្យនិស្សិតទាំងអស់ បានទទួលនូវចំណេះដឹងថ្មីៗ និងស្តាប់នូវ បទពិសោធន៍ល្អៗ ពីវាគ្មិនកិត្តិយស ដើម្បីជាគំនិតខ្លះៗ សម្រាប់ធ្វើការពិចារណា និងសិក្សាឈ្វេងយល់អំពីចំណុចខ្សោយ ចំណុចខ្លាំង និងជ្រើសយកចំណុចល្អៗ ដើម្បីយកទៅរៀបចំដំណើរជីវិតការងារ  និងអាជីពរបស់ប្អូនៗ អោយបានជោគជ័យនៅពេលអនាគត ព្រមទាំងដើរអោយទាន់ការីកចម្រើនរបស់ពិភពលោកក្នុងសម័យឌីជីថល (Digital Era) ជាពិសេស ទទួលបាននូវបទពិសោធន៍ជាក់ស្តែងពីវាគ្មិនកិត្តិយសសំខាន់ៗ ដែលអញ្ជើញមកពីគ្រប់វិស័យ ទាំងវិស័យអប់រំ ច្បាប់ រដ្ឋបាលធារណៈ ពាណិជ្ជកម្ម ទំនាក់ទំនងអន្តរជាតិ ការទូត ភាពជាអ្នកដឹកនាំ និងបុគ្គលដែលទទួលបានជោគជ័យនៅក្នុងអាជីពរបស់ខ្លួននាពេលកន្លងមក ហើយអាចយកចំណេះដឹងទាំងអស់នេះ ធ្វើជាទុនសម្រាប់ពង្រឹងសមត្ថភាពរបស់ខ្លួនឯង និងធ្វើខ្លួនឱ្យសាកសមជាទំពាំងស្នងឫស្សី ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ 

កម្មវិធីនេះបានប្រព្រឹត្តទៅនាថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង និងផ្សាយបន្តផ្ទាល់តាមរយៈប្រព័ន្ធអេឡិចត្រូនិក (ZOOM Workplace) ទៅកាន់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
“មូលនិធិសប្បុរសធម៌ ប៊ែលធី បានបរិច្ចាគថវិកាសរុបចំនួន ២០,០០០,០០០ (ម្ភៃលានរៀល) ដែលបានមកពីការរៀបចំកម្មវិធីសង្រ្កាន្តសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឆ្នាំ២០២៥ ជូនដល់កាកបាទក្រហមកម្ពុជា”
News Image
“មូលនិធិសប្បុរសធម៌ ប៊ែលធី បានបរិច្ចាគថវិកាសរុបចំនួន ២០,០០០,០០០ (ម្ភៃលា...
08/May/2025
News Image
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី២ នៃសាកល...
08/May/2025
News Image
សិក្ខាសាលាស្ដីពី "ការផ្សព្វផ្សាយពីមេរោគអេដស៍ និងជំងឺអេដស៍ ដល់និស្សិតសា...
05/May/2025
News Image
អបអរសាទរការបោះជំរំអន្តរជាតិ IYF លើកទី១២ នៅកម្ពុជា ក្រោមប្រធានបទ “ការអប...
02/May/2025
News Image
និស្សិតឆ្នាំទី១ ឆមាសទី១ ( វគ្គចូលរៀនលើកទី២) នៃសាកលវិទ្យាល័យ ប៊ែលធី អន្...
02/May/2025
News Image
អបអរសាទរពិធីបើក ការបោះជំរំអន្តរជាតិ IYF លើកទី១២ នៅកម្ពុជា ក្រោមប្រធានប...
01/May/2025
News Image
“មូលនិធិសប្បុរសធម៌ ប៊ែលធី បានបរិច្ចាគថវិកា ចំនួន ២០,០០០,០០០ (ម្ភៃលានរៀ...
29/Apr/2025
News Image
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំការប្រឡងជ្រើសរើសនិស្សិតចូលរៀន (...
26/Apr/2025
News Image
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិត នៃសាកលវិទ្យាល័យ ប៊ែលធ...
23/Apr/2025
News Image
អបអរសាទរ សិក្ខាសាលាស្តីពីការចុះហ្វឹកហាត់ការងារ និងទស្សនកិច្ចសិក្សា របស...
22/Apr/2025
វីឌីអូសំខាន់ៗ

សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត