
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
BELTEI INTERNATIONAL UNIVERSITY
គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌

ស្នាក់ការកណ្តាល ប៊ែលធី គ្រុប

ទីតាំងទី១ ទួលស្លែង

ទីតាំងទី២ ស្ពានអាកាស ចោមចៅ

គម្រោងទីតាំងទី៣ ទួលពង្រ
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ក្រោមប្រធានបទ៖ «អំណាចទាំង ១០ប្រភេទ នៃភាពជាអ្នកដឹកនាំ» ជូនដល់និស្សិតឆ្នាំទី៣ ឆមាសទី២ (ចន្ទ-សុក្រ និង សៅរ៍-អាទិត្យ) នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ទីតាំង សរុបចំនួន ១,៥៧៧នាក់
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ក្រោមប្រធានបទ៖ «អំណាចទាំង ១០ប្រភេទ នៃភាពជាអ្នកដឹកនាំ» ជូនដល់និស្សិតឆ្នាំទី៣ ឆមាសទី២ (ចន្ទ-សុក្រ និង សៅរ៍-អាទិត្យ) នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ទីតាំង សរុបចំនួន ១,៥៧៧នាក់
ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានអញ្ជើញជាអធិបតីភាព និងជាវាគ្មិនកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីចែករំលែកបទពិសោធន៍ ក្រោមប្រធានបទ៖ “អំណាចទាំង ១០ប្រភេទ នៃភាពជាអ្នកដឹកនាំ” ជូនដល់និស្សិតឆ្នាំទី៣ ឆមាសទី២ (វេនសៅរ៍-អាទិត្យ) មកពីគ្រប់មហាវិទ្យាល័យ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ទីតាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបចំនួន ២០០នាក់។
កម្មវិធីចែករំលែកបទពិសោធន៍នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីឱ្យនិស្សិតទាំងអស់ បានទទួលនូវចំណេះដឹងថ្មីៗ និងស្តាប់នូវ បទពិសោធន៍ល្អៗ ពីវាគ្មិនកិត្តិយស ដើម្បីជាគំនិតខ្លះៗ សម្រាប់ធ្វើការពិចារណា និងសិក្សាឈ្វេងយល់អំពីចំណុចខ្សោយ ចំណុចខ្លាំង និងជ្រើសយកចំណុចល្អៗ ដើម្បីយកទៅរៀបចំដំណើរជីវិតការងារ និងអាជីពរបស់ប្អូនៗ អោយបានជោគជ័យនៅពេលអនាគត ព្រមទាំងដើរអោយទាន់ការរីកចម្រើនរបស់ពិភពលោកក្នុងសម័យឌីជីថល (Digital Era) ជាពិសេស ទទួលបាននូវបទពិសោធន៍ជាក់ស្តែងពីវាគ្មិនកិត្តិយសសំខាន់ៗ ដែលអញ្ជើញមកពីគ្រប់វិស័យ ទាំងវិស័យអប់រំ ច្បាប់ រដ្ឋបាលធារណៈ ពាណិជ្ជកម្ម ទំនាក់ទំនងអន្តរជាតិ ការទូត ភាពជាអ្នកដឹកនាំ និងបុគ្គលដែលទទួលបានជោគជ័យនៅក្នុងអាជីពរបស់ខ្លួននាពេលកន្លងមក ហើយអាចយកចំណេះដឹងទាំងអស់នេះ ធ្វើជាទុនសម្រាប់ពង្រឹងសមត្ថភាពរបស់ខ្លួនឯង និងធ្វើខ្លួនឱ្យសាកសមជាទំពាំងស្នងឫស្សី ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។
កម្មវិធីនេះបានប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង និងផ្សាយបន្តផ្ទាល់តាមរយៈប្រព័ន្ធអេឡិចត្រូនិក (ZOOM Workplace) ទៅកាន់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ។


















ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

“មូលនិធិសប្បុរសធម៌ ប៊ែលធី បានបរិច្ចាគថវិកាសរុបចំនួន ២០,០០០,០០០ (ម្ភៃលានរៀល) ដែលបានមកពីការរៀបចំកម្មវិធីសង្រ្កាន្តសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឆ្នាំ២០២៥ ជូនដល់កាកបាទក្រហមកម្ពុជា”

“មូលនិធិសប្បុរសធម៌ ប៊ែលធី បានបរិច្ចាគថវិកាសរុបចំនួន ២០,០០០,០០០ (ម្ភៃលា...
08/May/2025

អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី២ នៃសាកល...
08/May/2025

សិក្ខាសាលាស្ដីពី "ការផ្សព្វផ្សាយពីមេរោគអេដស៍ និងជំងឺអេដស៍ ដល់និស្សិតសា...
05/May/2025

អបអរសាទរការបោះជំរំអន្តរជាតិ IYF លើកទី១២ នៅកម្ពុជា ក្រោមប្រធានបទ “ការអប...
02/May/2025

និស្សិតឆ្នាំទី១ ឆមាសទី១ ( វគ្គចូលរៀនលើកទី២) នៃសាកលវិទ្យាល័យ ប៊ែលធី អន្...
02/May/2025

អបអរសាទរពិធីបើក ការបោះជំរំអន្តរជាតិ IYF លើកទី១២ នៅកម្ពុជា ក្រោមប្រធានប...
01/May/2025

“មូលនិធិសប្បុរសធម៌ ប៊ែលធី បានបរិច្ចាគថវិកា ចំនួន ២០,០០០,០០០ (ម្ភៃលានរៀ...
29/Apr/2025

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំការប្រឡងជ្រើសរើសនិស្សិតចូលរៀន (...
26/Apr/2025

អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិត នៃសាកលវិទ្យាល័យ ប៊ែលធ...
23/Apr/2025
