ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
អបអរសាទរ ដំណើរទស្សនកិច្ចសិក្សា របស់និស្សិតឆ្នាំទី២ ឆមាសទី២ សរុបចំនួន ២៥០នាក់ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ (១ថ្ងៃ វិលល្ងាច)
ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង នៃប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតឆ្នាំទី២ ឆមាសទី២ ក៏ដូចជាយុវជនស្ម័គ្រចិត្តស.ស.យ.ក. កាយរឹទ្ធិជាតិកម្ពុជា និងកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំងពីរទីតាំង (ទីតាំងទី១-ទួលស្លែង និងទីតាំងទី២-ស្ពានអាកាសចោមចៅ) ចុះទស្សនកិច្ច និងថតរូបអនុស្សាវរីយ៍ នៅរូបសំណាក “ព្រះថោងតោងស្បៃនាងនាគ” ក្នុងដំណើរទស្សនកិច្ចសិក្សា ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី២ សរុបចំនួន ២៥០នាក់ ទៅកាន់ខេត្តព្រះសីហនុ (១ថ្ងៃ វិលល្ងាច)។
រូបសំណាក “ព្រះថោងតោងស្បៃនាងនាគ” មានកម្ពស់ជាង ២១ម៉ែត្រ ដាក់បែរព្រះភក្ត្រឆ្ពោះទៅសមុទ្រ ដោយសាររឿងព្រេងនៃការកកើតនគរខ្មែរ គឺនាងនាគបានឱ្យព្រះថោងតោងកន្ទុយ ឬស្បៃ ដើម្បីមុជទឹក ហោះទៅកាន់ឋានស្ដេចភុជង្គនាគ ដើម្បីជួបមាតា បិតារបស់ព្រះនាង ហើយនោះ គឺជានិមិត្តរូបនៃការកកើតទឹកដី អរិយធម៌ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់នគរខ្មែរ គោកធ្លក ដែលគេឃើញមានតរៀងមក ក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្មែរ រហូតដល់សព្វថ្ងៃ។
ដំណើរទស្សនកិច្ចសិក្សានេះ បានប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ១៤ រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ដោយធ្វើដំណើរតាមរយៈរថយន្តទំនើប ប៊ែលធី ទេសចរណ៍។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់កិត្តិយស
ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ១,៨០៩អង្គ/នាក់
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់កិត្តិយស
ប្រគល់សញ្ញាបត្រដល់ន...
16/Jul/2026
អបអរសាទរ! ពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង បរិ...
16/Jul/2026
អបអរសាទរ ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ល...
08/Jul/2026
អបអរសាទរ ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ល...
06/Jul/2026
វេទិកាស្រាវជ្រាវ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៣...
06/Jul/2026
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្...
01/Jul/2026
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃមហាវិទ្យាល័យ អាកាសចរស៊ីវិល ឆ្ន...
30/Jun/2026
សិក្ខាសាលា ស្តីពីការចុះហ្វឹកហាត់ការងាររបស់និស្សិតឆ្នាំទី១ ឆមាសទី១ (លើក...
29/Jun/2026
អបអរសាទរពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍លើប្រធានបទ “តួនាទីរបស់គណៈកម...
26/Jun/2026
អបអរសាទរ! សិក្ខាសាលាបណ្តុះបណ្តាលសម្រាប់សាស្រ្តាចារ្យ (On-the-Job Train...
20/Jun/2026
Contact Us:
- Email: biu.admin@beltei.edu.kh (General Information)
- Email: biu.academic@beltei.edu.kh (Student's Service and Confirmation)