ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
អបអរសាទរ ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៩ (the 9th BICC Educational Fair) ឆ្នាំ២០២៦
អបអរសាទរ ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៩ (the 9th BICC Educational Fair) ឆ្នាំ២០២៦” និង “វេទិកាស្រាវជ្រាវ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៣ (the 3rd BICC Research Forum) ឆ្នាំ២០២៦ ដែលមកពី ៤០ គ្រឹះស្ថានអប់រំ នៃ ១៧ប្រទេស”
==================
ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានអញ្ជើញមានមតិបើកក្នុងកម្មវិធី "ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៩ ឆ្នាំ២០២” ក្រោមប្រធានបទ៖ “ឱកាសអាហារូបករណ៍ និងការរៀបចំជីវិតសិក្សានៅក្រៅប្រទេស” និង “វេទិកាស្រាវជ្រាវ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ លើកទី៣ ឆ្នាំ២០២៦” ក្រោមប្រធានបទ៖ “Digital Transformation in Education” ដោយមានការអញ្ជើញចូលរួមពីសំណាក់អគ្គនាយករង-អគ្គនាយិការរង នៃប៊ែលធី គ្រុប គណៈអធិបតី ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ សិស្ស-និស្សិត គណៈប្រតិភូ ដែលមកពី ៣០ គ្រឹះស្ថានអប់រំ នៃ ១៤ ប្រទេស និងមានការផ្សាយបន្តផ្ទាល់តាមរយៈ ZOOM Cloud Meeting ទៅកាន់សាខា នៃសាលា ប៊ែលធី អន្តរជាតិ សរុបចំនួនប្រមាណជាង ៥០០០នាក់។
ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៩ ឆ្នាំ២០២៦ នេះ ធ្វើឡើងក្នុងគោលបំណង និងមានខ្លឹមសារដូចខាងក្រោម៖
១. លើកកម្ពស់វប្បធម៌ដ៏ត្រចះត្រចង់នៃព្រះរាជាណាចក្រកម្ពុជា និងផ្តោតលើវឌ្ឍនភាពនៃវិស័យអប់រំ និងសេដ្ឋកិច្ចជាតិទៅកាន់ឆាកអន្តរជាតិ
២. បង្កើតបណ្តាញទំនាក់ទំនងគ្នាសម្រាប់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដែលចូលរួមក្នុងសន្និសីទនេះ
៣. បង្ហាញអំពីគ្រឹះស្ថានអប់រំជាដៃគូ អំពីកម្មវិធីសិក្សា ទៅកាន់សិស្សានុសិស្ស និងនិស្សិតកម្ពុជា ដែលមានបំណងចង់បន្តការសិក្សានៅក្រៅប្រទេស
៤. ធ្វើកិច្ចសហប្រតិបត្តិការលើភាពជាដៃគូក្នុងការអប់រំ តាមរយៈការផ្លាស់ប្តូរសិស្ស-និស្សិត បុគ្គលិក សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ ដើម្បីលើកតម្កើងកេរ្តិ៍ឈ្មោះស្ថាប័នទាំងក្នុង និងក្រៅប្រទេស
៥. ផ្តល់ឱកាសអាហារូបករណ៍សម្រាប់សិស្ស-និស្សិត របស់ប៊ែលធី ក៏ដូចជាសាលារដ្ឋ និងសាកលវិទ្យាល័យផ្សេងៗទៀតផងដែរ
៦. ចូលរួមចំណែកនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់អាទិភាពដល់វិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីនេះ ប្រព្រឹត្តទៅនៅថ្ងៃទី០៥-០៨ ខែកក្កដា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
អបអរសាទរ ទិវាអន្តរជាតិសម្រាប់យុវជន ខួបលើកទី ២៧ (International Youth Day ) ១២ សីហា ២០២៦ ក្រោមមូលបទ៖ បរិបទខុសគ្នា ក្តីប្រាថ្នារួមគ្នា
អបអរសាទរ ទិវាអន្តរជាតិសម្រាប់យុវជន ខួបលើកទី ២៧ (International Youth Da...
13/Aug/2026
បវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញា...
05/Aug/2026
សេចក្តីជូនដំណឹងស្តីពីបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ សម្រាប់ថ្នាក់ប...
04/Aug/2026
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី៣ ឆមាសទី១ គ្រប់វ...
25/Jul/2026
កម្មវិធី សិក្ខាសាលា និងការប្រកួតថតរូបលើស្មាតហ្វូន រដូវកាលទី៤ ក្រោមព្រះ...
20/Jul/2026
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់កិត្តិយស
ប្រគល់សញ្ញាបត្រដល់ន...
16/Jul/2026
អបអរសាទរ! ពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង បរិ...
16/Jul/2026
អបអរសាទរ ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ល...
08/Jul/2026
អបអរសាទរ ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ល...
06/Jul/2026
វេទិកាស្រាវជ្រាវ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៣...
06/Jul/2026
Contact Us:
- Email: biu.admin@beltei.edu.kh (General Information)
- Email: biu.academic@beltei.edu.kh (Student's Service and Confirmation)