សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
អបអរសាទរ! សិក្ខាសាលាបណ្តុះបណ្តាលសម្រាប់សាស្រ្តាចារ្យ (On-the-Job Training for Lecturers) នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

អបអរសាទរ! សិក្ខាសាលាបណ្តុះបណ្តាលសម្រាប់សាស្រ្តាចារ្យ (On-the-Job Training for Lecturers) នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្រោមប្រធានបទ “តួនាទី​ ភារកិច្ច និងការទទួលខុសត្រូវរបស់គ្រូបង្រៀនថ្នាក់ឧត្តមសិក្សា / The Roles, Duties, and Responsibilities of Lecturers” សរុបចំនួន ៣០៦នាក់
=======================
ឯកឧត្ដមបណ្ឌិត​ លី​ ឆេង​ តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល​ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ អញ្ជើញជាអធិបតីក្នុង កម្មវិធីសិក្ខាសាលាបណ្តុះបណ្តាលសម្រាប់សាស្រ្តាចារ្យ (On-the-Job Training for Lecturers) នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្រោមប្រធានបទ “តួនាទី​ ភារកិច្ច និងការទទួលខុសត្រូវរបស់គ្រូបង្រៀនថ្នាក់ឧត្តមសិក្សា / The Roles, Duties, and Responsibilities of Lecturers” ។ កម្មវិធីដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ  ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង បុគលិក និងសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ទីតាំង សរុបចំនួន ៣០៦នាក់។

សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ  ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង បុគ្គលិក និងសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ទីតាំង ដែលបានអញ្ជើញចូលរួមសិក្ខាសាលាដ៏មានសារៈសំខាន់នាថ្ងៃនេះ និងសម្រេចបានលទ្ធផលគួរជាទីមោទនៈក្រៃលែង។
ឆ្លៀតក្នុងឱកាសនោះផងដែរ សាកលវិទ្យាល័យសូមលើកទឹកចិត្តដល់សាស្រ្តាចារ្យ (Lecturers) ទាំងអស់ នាំយកនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដែលទទួលបានពីការចែករំលែកបទពិសោធន៍ ក៏ដូចជាការពិភាក្សាក្រុម មកប្រមូល ចងក្រង និងធ្វើជាធាតុចូលសម្រាប់យកទៅអនុវត្តការងារ ព្រមទាំងបន្តអភិវឌ្ឍសមត្ថភាពឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ 

គោលបំណងរបស់ “តួនាទី​ ភារកិច្ច និងការទទួលខុសត្រូវរបស់គ្រូបង្រៀនថ្នាក់ឧត្តម” រួមមាន៖
១.គ្រូបង្រៀនថ្នាក់ឧត្តមនឹងអាចបង្រៀនមេរៀនដោយមានភាពច្បាស់លាស់ និងគួរឱ្យចាប់អារម្មណ៍ ដើម្បីឱ្យសិស្សអាចយល់ និងសិក្សាបានប្រសើរឡើង។
២.គ្រូបង្រៀនថ្នាក់ឧត្តមនឹងអាចជួយ ណែនាំសិស្សឱ្យមានការរីកចម្រើន និងអាចសិក្សាដោយខ្លួនឯងបាន។
៣.គ្រូបង្រៀនថ្នាក់ឧត្តមនឹងអាចរក្សាទុក និងតម្កល់មាតិកាផ្នែកសិក្សាផ្សេងៗ និងកែចម្រួលមេរៀនថ្មីៗជាប្រចាំ។
៤.គ្រូបង្រៀនថ្នាក់ឧត្តមនឹងអាចគ្រប់គ្រងថ្នាក់សិក្សាឱ្យមានបរិយាកាសភាពស្និទស្នាល ដើម្បីឱ្យសិស្សមានអារម្មណ៍កក់ក្ដៅក្នុងការសិក្សា និងមានការគោរពគ្នាទៅវិញទៅមក។
៥.គ្រូបង្រៀនថ្នាក់ឧត្តមនឹងអាចធ្វើការទំនាក់ទំនងល្អជាមួយមហាវិទ្យាល័យនានា និងសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ជាពិសេស ដើម្បីផ្តល់ឱកាសបន្ថែមទៀតសម្រាប់សិស្ស។

កម្មវិធីនេះ បានប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ៦កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅស្នាក់ការកណ្តាល នៃប៊ែលធី គ្រុប

News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់កិត្តិយស ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ១,៨០៩អង្គ/នាក់
News Image
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់កិត្តិយស ប្រគល់សញ្ញាបត្រដល់ន...
16/Jul/2026
News Image
អបអរសាទរ! ពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង បរិ...
16/Jul/2026
News Image
អបអរសាទរ ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ល...
08/Jul/2026
News Image
អបអរសាទរ ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ល...
06/Jul/2026
News Image
វេទិកាស្រាវជ្រាវ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៣...
06/Jul/2026
News Image
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្...
01/Jul/2026
News Image
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃមហាវិទ្យាល័យ អាកាសចរស៊ីវិល ឆ្ន...
30/Jun/2026
News Image
សិក្ខាសាលា ស្តីពីការចុះហ្វឹកហាត់ការងាររបស់និស្សិតឆ្នាំទី១ ឆមាសទី១ (លើក...
29/Jun/2026
News Image
អបអរសាទរពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍លើប្រធានបទ “តួនាទីរបស់គណៈកម...
26/Jun/2026
News Image
អបអរសាទរ! សិក្ខាសាលាបណ្តុះបណ្តាលសម្រាប់សាស្រ្តាចារ្យ (On-the-Job Train...
20/Jun/2026
វីឌីអូសំខាន់ៗ

សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
Contact Us: