ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
អបអរសាទរពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍លើប្រធានបទ “តួនាទីរបស់គណៈកម្មការទី៨ និងក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី”
អបអរសាទរពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍លើប្រធានបទ “តួនាទីរបស់គណៈកម្មការទី៨ និងក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី” ក្រោមអធិបតីភាពនិងជាវាគ្មិនកិត្តិយសដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឡោក ខេង ជូនដល់ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបចំនួនប្រមាណ ៣,០០០នាក់
=======================
ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី បានផ្តល់កិត្តិយស និងអញ្ជើញជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍លើប្រធានបទ “តួនាទីរបស់គណៈកម្មការទី៨ និងក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី” ជូនដល់គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបចំនួនប្រមាណ ៣,០០០នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ) ដែលមានអ្នកចូលរួមផ្ទាល់ជាង ១,៤០០នាក់ និងចូលរួមតាមប្រព័ន្ធនិម្មិត (Zoom) នៅទីតាំងទី១ (ទួលស្លែង) ជាង ១,៥០០នាក់។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្ត្រ និងជាសមាជិក-សមាជិកា គណៈកម្មការទី៨ នៃរដ្ឋសភា ព្រមទាំង លោកជំទាវ ជាអនុប្រធាន និងសមាជិកា ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី ជាច្រើនរូបផងដែរ។
សូមជម្រាបជូនថា កម្មវិធីចែករំលែកបទពិសោធន៍ (Experience Sharing Program) ត្រូវបានសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់និស្សិត នៅរៀងរាល់ឆមាសនៅគ្រប់មហាវិទ្យាល័យទាំងអស់ ដោយបានគោរពអញ្ជើញ ថ្នាក់ដឹកនាំ និងឥស្សរជនជាតិ-អន្តរជាតិ មកពីគ្រប់វិស័យ ជាវាគ្មិនកិត្តិយសចែករំលែកបទពិសោធន៍ជូននិស្សិតឱ្យមានឱកាសបានសិក្សារៀនសូត្របន្ថែម ដើម្បីបង្កើនចំណេះដឹង ពង្រឹងជំនាញ សមត្ថភាព វិន័យ ក៏ដូចជាវិជ្ជាជីវៈ ស្របតាមបាវចនារបស់ប៊ែលធីគឺ “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌”។
ពិធីនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦៕
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម និងមហាវិទ្យាល័យ ហិរញ្ញវត្ថុ និងធនាគារ (ទីតាំងទី២-ស្ពានអាកាសចោមចៅ) សរុបចំនួនប្រមាណ ៨០នាក់ ចុះហ្វឹកហាត់ការងារ (Practical Training) ជាមួយធនាគារ កាណាធីយ៉ា។
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្...
01/Jul/2026
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃមហាវិទ្យាល័យ អាកាសចរស៊ីវិល ឆ្ន...
30/Jun/2026
សិក្ខាសាលា ស្តីពីការចុះហ្វឹកហាត់ការងាររបស់និស្សិតឆ្នាំទី១ ឆមាសទី១ (លើក...
29/Jun/2026
អបអរសាទរពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍លើប្រធានបទ “តួនាទីរបស់គណៈកម...
26/Jun/2026
អបអរសាទរ! សិក្ខាសាលាបណ្តុះបណ្តាលសម្រាប់សាស្រ្តាចារ្យ (On-the-Job Train...
20/Jun/2026
អបអរសាទរ ដំណើរទស្សនកិច្ចសិក្សារបស់និស្សិត ឆ្នាំទី៤ ឆមាសទី១ ចំនួន ១,៧៧០...
17/Jun/2026
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី៤ ឆមាសទី១ គ្រប់វ...
10/Jun/2026
អបអរសាទរកម្មវិធី AIPA Roadshow លើកទី២៥ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាត...
27/May/2026
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី២ នៃសាក...
13/May/2026
ការបរិច្ចាគថវិកាមូលនិធិសប្បុរសធម៌ ប៊ែលធី (BELTEI Charity) ចំនួន ២០,០០០...
06/May/2026
Contact Us:
- Email: biu.admin@beltei.edu.kh (General Information)
- Email: biu.academic@beltei.edu.kh (Student's Service and Confirmation)