អបអរសាទរ ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៨ ឆ្នាំ២០២៥” និង “វេទិកាស្រាវជ្រាវ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី២ ឆ្នាំ២០២៥
ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថានិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុង “ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៨ ឆ្នាំ២០២៥” ក្រោមប្រធានបទ៖ “ឱកាសអាហារូបករណ៍ និងការរៀបចំជីវិតសិក្សានៅក្រៅប្រទេស” និង “វេទិកាស្រាវជ្រាវ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ លើកទី២ ឆ្នាំ២០២៥” ក្រោមប្រធានបទ៖ “តួនាទីរបស់គ្រឹះស្ថានឧត្តមសិក្សា ក្នុងការលើកកម្ពស់ការសិក្សាពេញមួយជីវិត” ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាអគ្គនាយករង-អគ្គនាយិការង នៃប៊ែលធី គ្រុប ព្រមទាំងគណៈអធិបតី ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស-និស្សិត គណៈប្រតិភូ ដែលមកពី ៣០ គ្រឹះស្ថានអប់រំ នៃ ១៤ ប្រទេស និងមានការផ្សាយបន្តផ្ទាល់តាមរយៈ ZOOM Cloud Meeting ទៅកាន់សាខា នៃសាលា ប៊ែលធី អន្តរជាតិ សរុបចំនួនប្រមាណជាង ៥០០០នាក់។
ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៨ ឆ្នាំ២០២៥ នេះ ធ្វើឡើងក្នុងគោលបំណង និងមានខ្លឹមសារដូចខាងក្រោម៖
១. លើកកម្ពស់វប្បធម៌ដ៏ត្រចះត្រចង់នៃព្រះរាជាណាចក្រកម្ពុជា និងផ្តោតលើវឌ្ឍនភាពនៃវិស័យអប់រំ និងសេដ្ឋកិច្ចជាតិទៅកាន់ឆាកអន្តរជាតិ
២. បង្កើតបណ្តាញទំនាក់ទំនងគ្នាសម្រាប់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដែលចូលរួមក្នុងសន្និសីទនេះ
៣. បង្ហាញអំពីគ្រឹះស្ថានអប់រំជាដៃគូ អំពីកម្មវិធីសិក្សា ទៅកាន់សិស្សានុសិស្ស និងនិស្សិតកម្ពុជា ដែលមានបំណងចង់បន្តការសិក្សានៅក្រៅប្រទេស
៤. ធ្វើកិច្ចសហប្រតិបត្តិការលើភាពជាដៃគូក្នុងការអប់រំ តាមរយៈការផ្លាស់ប្តូរសិស្ស-និស្សិត បុគ្គលិក សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ ដើម្បីលើកតម្កើងកេរ្តិ៍ឈ្មោះស្ថាប័នទាំងក្នុង និងក្រៅប្រទេស
៥. ផ្តល់ឱកាសអាហារូបករណ៍សម្រាប់សិស្ស-និស្សិត របស់ប៊ែលធី ក៏ដូចជាសាលារដ្ឋ និងសាកលវិទ្យាល័យផ្សេងៗទៀតផងដែរ
៦. ចូលរួមចំណែកនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់អាទិភាពដល់វិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីនេះ ប្រព្រឹត្តទៅនៅថ្ងៃទី០៥-០៨ ខែមិថុនា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
ទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ Taylor ដែលជាដៃគូសហការរបស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេល ៤ថ្ងៃ ៣យប់ របស់សិស្ស-និស្សិត នៃសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទៅកាន់ប្រទេសម៉ាឡេស៊ី
ទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ Taylor ដែលជាដៃគូសហការរបស់សាកលវិទ្យាល័យ...
11/Mar/2026
ដំណើរទស្សនកិច្ចអគារសាកលវិទ្យាល័យ Taylor ដែលជាដៃគូសហការរបស់សាកលវិទ្យាល័...
11/Mar/2026
ដំណើរទស្សនកិច្ចទៅកាន់ Batu Caves ដែលជាតំបន់ទេសចរណ៍ និងទីសក្ការៈបូជាមួយ...
11/Mar/2026
ដំណើរទស្សនកិច្ចទៅកាន់ Petronas Twin Towers និង KLCC Park ដែលជាសំណង់និម...
11/Mar/2026
ការទស្សនកិច្ចនៅរោងចក្រ PAPAMY (Panasonic Appliances Air-Conditioning M...
11/Mar/2026
ការទស្សនកិច្ចនៅសាកលវិទ្យាល័យ Monash ប្រទេសម៉ាឡេស៊ី ក្នុងដំណើរទស្សនកិច្...
11/Mar/2026
ការវិលត្រឡប់មកកាន់មាតុភូមិប្រទេសកម្ពុជា ប្រកបដោយសុខសុវត្ថិភាព និងបំពេញ...
11/Mar/2026
ការអញ្ជើញមកដល់ប្រទេសម៉ាឡេស៊ី ប្រកបដោយសុខសុវត្ថិភាព នៅព្រលានយន្តហោះអន្ត...
10/Mar/2026
សិក្ខាសាលា ស្តីពី "Making the Most of Your Internship" ក្នុងឱកាស នៃដំណ...
10/Mar/2026