ការទស្សនកិច្ចនៅសាកលវិទ្យាល័យ Monash ប្រទេសម៉ាឡេស៊ី ក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេល ៤ថ្ងៃ ៣យប់ របស់សិស្ស-និស្សិត នៃសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទៅកាន់ប្រទេសម៉ាឡេស៊ី
ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងក្រុមការងារប៊ែលធី ទំនាក់ទំនងអន្តរជាតិ ក៏ដូចជាសិស្ស-និស្សិត នៃសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ អញ្ជើញទស្សនកិច្ចបរិវេណអគារ សាកលវិទ្យាល័យ Monash ស្ថិតនៅតំបន់ Bandar Sunway រដ្ឋ Selangor ប្រទេសម៉ាឡេស៊ី ដែលមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រ ពីទីក្រុងកូឡាឡាំពួរ (Kuala Lumpur) ដោយមានការរៀបចំទទួលស្វាគមន៍ និងធ្វើបទបង្ហាញណែនាំពីសំណាក់ គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ Monash ផងដែរ។
ដំណើរទស្សនកិច្ចនេះផងដែរ រៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់ឱ្យសិស្ស-និស្សិតបានស្វែងយល់ពី បរិបទអប់រំផ្នែកឧត្តមសិក្ស្តាស្តង់ដារអន្តរជាតិ ពីសាកលវិទ្យាល័យលំដាប់ពិភពលោក។ តាមរយៈការចូលរួមស្តាប់បទបង្ហាញអំពីសាកលវិទ្យាល័យ ការទស្សនាបរិវេណសាកលវិទ្យាល័យ និងការស្វែងយល់អំពីកម្មវិធីសិក្សា សិស្ស-និស្សិតអាចទទួលបានការយល់ដឹងជ្រាលជ្រៅអំពី ស្តង់ដារអប់រំបែបអន្តរជាតិ។
ដំណើរទស្សនកិច្ចនេះ បានប្រពឹត្តទៅនាថ្ងៃព្រហស្បតិ៍ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
អបអរសាទរ ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៩ (the 9th BICC Educational Fair) ឆ្នាំ២០២៦” ដែលមកពី ៤០ គ្រឹះស្ថានអប់រំ នៃ ១៧ប្រទេស”
អបអរសាទរ ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ល...
07/Jul/2026
េទិកាស្រាវជ្រាវ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៣...
06/Jul/2026
អបអរសាទរ ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ល...
05/Jul/2026
អបអរសាទរ ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ល...
04/Jul/2026
ទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ Taylor ដែលជាដៃគូសហការរបស់សាកលវិទ្យាល័យ...
11/Mar/2026
ដំណើរទស្សនកិច្ចអគារសាកលវិទ្យាល័យ Taylor ដែលជាដៃគូសហការរបស់សាកលវិទ្យាល័...
11/Mar/2026
ដំណើរទស្សនកិច្ចទៅកាន់ Batu Caves ដែលជាតំបន់ទេសចរណ៍ និងទីសក្ការៈបូជាមួយ...
11/Mar/2026
ដំណើរទស្សនកិច្ចទៅកាន់ Petronas Twin Towers និង KLCC Park ដែលជាសំណង់និម...
11/Mar/2026
ការទស្សនកិច្ចនៅរោងចក្រ PAPAMY (Panasonic Appliances Air-Conditioning M...
11/Mar/2026