ការទស្សនកិច្ចនៅរោងចក្រ PAPAMY (Panasonic Appliances Air-Conditioning Malaysia) ក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេល ៤ថ្ងៃ ៣យប់ របស់សិស្ស-និស្សិត នៃសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទៅកាន់ប្រទេសម៉ាឡេស៊ី
ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងក្រុមការងារប៊ែលធី ទំនាក់ទំនងអន្តរជាតិ បន្តដឹកនាំសិស្ស-និស្សិត នៃសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ អញ្ជើញទស្សនកិច្ចនៅ រោងចក្រ PAPAMY (Panasonic Appliances Air-Conditioning Malaysia) ដោយមានការរៀបចំទទួលស្វាគមន៍ es Air-Conditioning Malaysia) ដោយមានការរៀបចំទទួលស្វាគមន៍ និងធ្វើបទបង្ហាញណែនាំពីសំណាក់ ក្រុមការងារ នៃក្រុមហ៊ុន PAPAMY ផងដែរ។
ដំណើរទស្សនកិច្ចទៅកាន់ PAPAMY (Panasonic Appliances Air-Conditioning Malaysia Sdn. Bhd.) ត្រូវបានរៀបចំឡើង ដើម្បីផ្តល់ឱកាសដ៏មានដល់សិស្ស-និស្សិត ក្នុងការទទួលបានបទពិសោធន៍ជាក់ស្តែងស្ដីពីវិស័យឧស្សាហកម្ម ដែលលើសពីការសិក្សាក្នុងថ្នាក់រៀន។ ក្នុងអំឡុងពេលកម្មវិធី សិស្សានុសិស្សបានទស្សនាវីដេអូសាជីវកម្ម និងសិក្សាអំពីប្រវត្តិ និងការអភិវឌ្ឍរបស់ក្រុមហ៊ុន Panasonic ដែលបានរីកចម្រើនពីក្រុមហ៊ុនបច្ចេកវិទ្យាតូចមួយ ទៅជាក្រុមហ៊ុនឈានមុខគេក្នុងការផលិតប្រព័ន្ធម៉ាស៊ីនត្រជាក់នៅក្នុងប្រទេសម៉ាឡេស៊ី។
ដំណើរទស្សនកិច្ចនេះ បានប្រពឹត្តទៅនាថ្ងៃព្រហស្បតិ៍ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
អបអរសាទរ ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៩ (the 9th BICC Educational Fair) ឆ្នាំ២០២៦” ដែលមកពី ៤០ គ្រឹះស្ថានអប់រំ នៃ ១៧ប្រទេស”
អបអរសាទរ ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ល...
07/Jul/2026
េទិកាស្រាវជ្រាវ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៣...
06/Jul/2026
អបអរសាទរ ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ល...
05/Jul/2026
អបអរសាទរ ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ល...
04/Jul/2026
ទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ Taylor ដែលជាដៃគូសហការរបស់សាកលវិទ្យាល័យ...
11/Mar/2026
ដំណើរទស្សនកិច្ចអគារសាកលវិទ្យាល័យ Taylor ដែលជាដៃគូសហការរបស់សាកលវិទ្យាល័...
11/Mar/2026
ដំណើរទស្សនកិច្ចទៅកាន់ Batu Caves ដែលជាតំបន់ទេសចរណ៍ និងទីសក្ការៈបូជាមួយ...
11/Mar/2026
ដំណើរទស្សនកិច្ចទៅកាន់ Petronas Twin Towers និង KLCC Park ដែលជាសំណង់និម...
11/Mar/2026
ការទស្សនកិច្ចនៅរោងចក្រ PAPAMY (Panasonic Appliances Air-Conditioning M...
11/Mar/2026