ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
អបអរសាទរកម្មវិធីការពារបញ្ចប់បរិមាធិប្បាយថ្នាក់បណ្ឌិត (Final Defense of PhD Dissertation)
អបអរសាទរកម្មវិធីការពារបញ្ចប់បរិមាធិប្បាយថ្នាក់បណ្ឌិត (Final Defense of PhD Dissertation) ជំនាញរដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ របស់បេក្ខជនបណ្ឌិត អ៊ុង បូរាត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
ចូលរួមក្នុងកម្មវិធី “ការពារបញ្ចប់បរិមាធិប្បាយថ្នាក់បណ្ឌិត (Final Defense of PhD Dissertation) ” ជំនាញរដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ និង គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត ចូលរួមប្រមាណជាង ៨០០នាក់។ កម្មវិធីនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃអង្គារ ២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង។
ដើម្បីធានាបាននូវប្រសិទ្ធភាព និងគុណភាពអប់រំខ្ពស់ ក៏ដូចជាការការពារនិក្ខេបបទនេះទទួលបានជោគជ័យ សាកលវិទ្យាល័យបានអញ្ជើញថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងអប់រំ យុវជន និងកីឡា ចំនួន ៧រូប ដើម្បីចូលរួមវាយតម្លៃ និងផ្តល់មតិយោបល់ផងដែរ។
ក្នុងនោះ បេក្ខជនបណ្ឌិត ជំនាញរដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ ចំនួន ១រូប រួមមាន៖
- បេក្ខជនបណ្ឌិត អ៊ុង បូរាត លើប្រធានបទ “ការសាងប្រព័ន្ធរង្វាយតម្លៃការសិក្សាររបស់សិស្សប្រកបដោយសង្គតិភាព ដើម្បីគាំទ្រការអនុវត្តការអប់រំផ្អែកលើសមត្ថភាពក្នុបរិបទការអប់រំកម្រិតមូលដ្ឋាននៅកម្ពុជា-Building a Coherent Student Learning Assessment System to Support Competency-Based Education in Basic Education in Cambodia”
សូមជម្រាបជូនថា ដើម្បីបញ្ចប់ថ្នាក់បណ្ឌិតជាស្ថាពរ និស្សិតថ្នាក់បណ្ឌិតទាំងអស់ត្រូវ៖
១-សិក្សា ១២មុខវិជ្ជា (12 Subjects) ស្មើនឹង ៣៦ក្រេឌីត
២-ស្នើសុំការឯកភាពលើ សាស្ត្រាចារ្យណែនាំ (Supervisor)
៣-ស្នើសុំការឯកភាពលើ ប្រធានបទស្រាវជ្រាវ (Research Topic)
៤-រៀបចំ និងការពារគម្រោងស្រាវជ្រាវ (Proposal Defense)
៥-ត្រូវបង្ហាញ និងការពារអំពីការរីកចម្រើននៃការស្រាវជ្រាវ (Progressive Defense)
៦-ត្រូវបោះពុម្ពអត្ថបទស្រាវជ្រាវ ( Workshop and Journal Publication)
៧-ត្រូវសរសេរនិក្ខេបបទឱ្យបានយ៉ាងតិច ៦០,០០០ ( ប្រាំមួយម៉ឺន)ពាក្យឡើងទៅ និងកាពារបញ្ចប់ដោយជោគជ័យ (Final Defense of PhD Dissertation)
៨-ជាចុងក្រោយ ត្រូវបោះពុម្ពស្នាដៃស្រាវជ្រាវ (Dissertation Publication) របស់ខ្លួន។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
ពិធីសំណេះសំណាល ជាមួយនិស្សិតឆ្នាំទី១ ឆមាសទី១ ក្រោមប្រធានបទ «តួនាទីរបស់និស្សិត និងយុវជន ក្នុងការចូលរួមអភិវឌ្ឍពង្រឹងខឿនការពារជាតិ» នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (ទីតាំងទី២-ស្ពានអាកាសចោមចៅ) សរុបប្រមាណជាង ១,៦០០នាក់
ពិធីសំណេះសំណាល ជាមួយនិស្សិតឆ្នាំទី១ ឆមាសទី១ ក្រោមប្រធានបទ «តួនាទីរបស់ន...
22/Jan/2026
កម្មវិធីជួបសំណេះសំណាល និងតម្រង់ទិសដល់ក្រុមនិស្សិតឆ្នើមស្ម័គ្រចិត្តចូលរ...
22/Jan/2026
អបអរសាទរកម្មវិធីការពារបញ្ចប់បរិមាធិប្បាយថ្នាក់បណ្ឌិត (Final Defense of...
20/Jan/2026
ពិធីសំណេះសំណាល ជាមួយនិស្សិតឆ្នាំទី១ ឆមាសទី១ ក្រោមប្រធានបទ «តួនាទីរបស់ន...
15/Jan/2026
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាក...
14/Jan/2026
កម្មវិធី បរិច្ចាគឈាម ដើម្បីវីរកងទ័ពជួរមុខ 🩸
10/Jan/2026
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាក...
08/Jan/2026
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាកលវិទ្យាល័យ ប៊ែលធ...
05/Jan/2026
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាកលវិទ្យាល័យ ប៊ែលធ...
05/Jan/2026
បវេសនកាលថ្មី លើកទី២ ឆ្នាំសិក្សា ២០២៥-២០២៦
02/Jan/2026
Contact Us:
- Email: biu.admin@beltei.edu.kh (General Information)
- Email: biu.academic@beltei.edu.kh (Student's Service and Confirmation)