ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
កម្មវិធី បរិច្ចាគឈាម ដើម្បីវីរកងទ័ពជួរមុខ 🩸
កម្មវិធី “បរិច្ចាគឈាម ដើម្បីវីរកងទ័ពជួរមុខ” 🇰🇭🩸 ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត លី ឆេង ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ សិស្សិ-និស្សិត នៃប៊ែលធីគ្រុប និងសប្បុរសជន សរុបចំនួនប្រមាណជាង ១,០០០នាក់
ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានអញ្ជើញមានមតិសំណេះសំណាល ក្នុងកម្មវិធី “បរិច្ចាគឈាម ដើម្បីវិរកងទ័ពជួរមុខ” ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រីវេជ្ជបណ្ឌិត ឯកទេស ហេង សុខចំរើន អនុប្រធាន មជ្ឈមណ្ឌលជាតិផ្ដល់ឈាម តំណាង លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏ដូចជាក្រុមគ្រូពេទ្យ មកពីមជ្ឈមណ្ឌលផ្ដល់ឈាម និងឯកឧត្តម លោកជំទាវ ជាអគ្គនាយករង អគ្គនាយិការរង ប្រធាន-អនុប្រធាន បុគ្គលិក នៃប៊ែលធី គ្រុប សាកលវិទ្យាធិការរង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ សិស្ស-និស្សិត នៃប៊ែលធី គ្រុប និងសប្បុរសជន សរុបចំនួនប្រមាណជាង ១,០០០នាក់។
កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ បានរៀបចំឡើងក្នុងក្នុងគោលបំណងចូលរួមដើម្បីបង្ហាញទឹកចិត្តតែមួយ ឆន្ទៈតែមួយ ជាមហាសាមគ្គីគ្រួសារខ្មែរ ជាមួយវិរកងទ័ពជួរមុខដែលកំពុងការពារជាតិ មាតុភូមិ បូរណភាពទឹកដី និងដើម្បីចូលរួមសកម្មភាពមនុស្សធម៌ ជួយសង្គ្រោះជីវិតជនរងគ្រោះដែលត្រូវការឈាមជាបន្ទាន់។
កម្មវិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ៧រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំងពីរទីតាំង សរុបប្រមាណ ៤,៣៧៦ នាក់
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាក...
05/Feb/2026
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាក...
04/Feb/2026
ការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀតក្នុងវិស័យអប់រំ របស់សាកលវិទ្យាល័យ...
03/Feb/2026
អបអរសាទរ ពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាផ្លូវការភាពជាដៃគូរ រវាង...
30/Jan/2026
ពិធីសំណេះសំណាល ជាមួយនិស្សិតឆ្នាំទី១ ឆមាសទី១ ក្រោមប្រធានបទ «តួនាទីរបស់ន...
22/Jan/2026
កម្មវិធីជួបសំណេះសំណាល និងតម្រង់ទិសដល់ក្រុមនិស្សិតឆ្នើមស្ម័គ្រចិត្តចូលរ...
22/Jan/2026
អបអរសាទរកម្មវិធីការពារបញ្ចប់បរិមាធិប្បាយថ្នាក់បណ្ឌិត (Final Defense of...
20/Jan/2026
ពិធីសំណេះសំណាល ជាមួយនិស្សិតឆ្នាំទី១ ឆមាសទី១ ក្រោមប្រធានបទ «តួនាទីរបស់ន...
15/Jan/2026
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាក...
14/Jan/2026
កម្មវិធី បរិច្ចាគឈាម ដើម្បីវីរកងទ័ពជួរមុខ 🩸
10/Jan/2026
Contact Us:
- Email: biu.admin@beltei.edu.kh (General Information)
- Email: biu.academic@beltei.edu.kh (Student's Service and Confirmation)