សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
ពិធីសំណេះសំណាល ជាមួយនិស្សិតឆ្នាំទី១ ឆមាសទី១ ក្រោមប្រធានបទ «តួនាទីរបស់និស្សិត និងយុវជន ក្នុងការចូលរួមអភិវឌ្ឍពង្រឹងខឿនការពារជាតិ» នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (ទីតាំងទី២-ស្ពានអាកាសចោមចៅ) សរុបប្រមាណជាង ១,៦០០នាក់

ឯកឧត្តម លី ណាវុឌ្ឍ សមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានអញ្ជើញមានមតិសំណេះសំណាលជាមួយនិស្សិតឆ្នាំទី១ ឆមាសទី១ (វេនព្រឹក) មកពីគ្រប់មហាវិទ្យាល័យ" ក្រោមប្រធានបទ «តួនាទីរបស់និស្សិត និងយុវជន ក្នុងការចូលរួមអភិវឌ្ឍពង្រឹងខឿនការពារជាតិ» ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និស្សិត ក៏ដូចជានិស្សិតស្ម័គ្រចិត្ត ស.ស.យ.ក. កាយរឹទ្ធិជាតិកម្ពុជា និងកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបប្រមាណជាង ១,០០០នាក់។ ពិធីនេះរៀបចំឡើងក្នុងគោលបំណងសំណេះសំណាល និងស្វាគមន៍និស្សិតឆ្នាំទី១ ឆមាសទី១ ដើម្បីជំរុញការសិក្សា និងបណ្តុះស្មារតីសិក្សា ក៏ដូចជាជំនាញអភិវឌ្ឍខ្លួន សម្រាប់ឲ្យនិស្សិតទទួលបានចំណេះដឹងថ្មីៗ និងស្តាប់បទពិសោធន៍ល្អៗ ដែលអាចជាគំនិតសម្រាប់ពិចារណា សិក្សាឈ្វេងយល់ពីចំណុចខ្សោយ និងចំណុចខ្លាំង រួចយកចំណុចល្អៗទៅអនុវត្តក្នុងដំណើរជីវិតការងារ និងអាជីព ក៏ដូចជាបណ្តុះស្មារតី យុវជន និងនិស្សិតឱ្យមានការចូលរួមសកម្មក្នុងសង្គម និងសហគមន៍ ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសមត្ថភាព សីលធម៌ និងទំនួលខុសត្រូវ ក្នុងនាមជាកូនខ្មែរ ដែលរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើននាពេលអនាគតប្រកបដោយចីរភាព។ 
ពិធីនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
ពិធីសំណេះសំណាល ជាមួយនិស្សិតឆ្នាំទី១ ឆមាសទី១ ក្រោមប្រធានបទ «តួនាទីរបស់និស្សិត និងយុវជន ក្នុងការចូលរួមអភិវឌ្ឍពង្រឹងខឿនការពារជាតិ» នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (ទីតាំងទី២-ស្ពានអាកាសចោមចៅ) សរុបប្រមាណជាង ១,៦០០នាក់
News Image
ពិធីសំណេះសំណាល ជាមួយនិស្សិតឆ្នាំទី១ ឆមាសទី១ ក្រោមប្រធានបទ «តួនាទីរបស់ន...
22/Jan/2026
News Image
កម្មវិធីជួបសំណេះសំណាល និងតម្រង់ទិសដល់ក្រុមនិស្សិតឆ្នើមស្ម័គ្រចិត្តចូលរ...
22/Jan/2026
News Image
អបអរសាទរកម្មវិធីការពារបញ្ចប់បរិមាធិប្បាយថ្នាក់បណ្ឌិត (Final Defense of...
20/Jan/2026
News Image
ពិធីសំណេះសំណាល ជាមួយនិស្សិតឆ្នាំទី១ ឆមាសទី១ ក្រោមប្រធានបទ «តួនាទីរបស់ន...
15/Jan/2026
News Image
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាក...
14/Jan/2026
News Image
កម្មវិធី បរិច្ចាគឈាម ដើម្បីវីរកងទ័ពជួរមុខ 🩸
10/Jan/2026
News Image
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាក...
08/Jan/2026
News Image
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាកលវិទ្យាល័យ ប៊ែលធ...
05/Jan/2026
News Image
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាកលវិទ្យាល័យ ប៊ែលធ...
05/Jan/2026
News Image
បវេសនកាលថ្មី លើកទី២ ឆ្នាំសិក្សា ២០២៥-២០២៦
02/Jan/2026
វីឌីអូសំខាន់ៗ

សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
Contact Us: