អបអរសាទរ! កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ លើកទី១១ ឆ្នាំ២០២៦ វគ្គផ្តាច់ព្រ័ត្រ របស់សិស្សានុសិស្សចំណេះទូទៅថ្នាក់ទី៣ ទី៦ ទី៩ និងទី១២
្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
…………………………………
អបអរសាទរ! កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ លើកទី១១ ឆ្នាំ២០២៦ វគ្គផ្តាច់ព្រ័ត្រ របស់សិស្សានុសិស្សចំណេះទូទៅថ្នាក់ទី៣ ទី៦ ទី៩ និងទី១២
===================
សាលា ប៊ែលធី អន្ដរជាតិ បានរៀបចំកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ លើកទី១១ វគ្គផ្តាច់ព្រ័ត្រ សម្រាប់សិស្សានុសិស្សថ្នាក់ទី៣ ទី៦ ទី៩ និងទី១២ នៃសាលា ប៊ែលធី អន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង៖
១-បណ្តុះសមត្ថភាពសិស្សានុសិស្សឱ្យមានភាពក្លាហាន ទំនុកចិត្ត និងភាពឈ្លាសវៃក្នុងការនិយាយជាសាធារណៈ
២-អភិវឌ្ឍជំនាញប្រាស្រ័យទាក់ទង ការប្រើប្រាស់ភាសានិយាយ និងការបង្ហាញគំនិតឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាព
៣-ពង្រឹងសមត្ថភាពក្នុងការត្រិះរិះពិចារណា ការរៀបចំគំនិត និងការបង្ហាញអំណះអំណាងប្រកបដោយហេតុផល
៤-លើកកម្ពស់ការស្រាវជ្រាវ ការស្វែងរកព័ត៌មាន និងការប្រើប្រាស់ចំណេះដឹងទូទៅក្នុងការរៀបចំអត្ថបទនិយាយ
៥-បណ្តុះភាពជាអ្នកដឹកនាំ ការទទួលខុសត្រូវ និងសមត្ថភាពក្នុងការបញ្ចេញមតិយោបល់ដោយគោរពអ្នកដទៃ
៦-ផ្តល់ឱកាសឱ្យសិស្សានុសិស្សបានបង្ហាញសមត្ថភាព ទេពកោសល្យ និងវាស់ស្ទង់សក្តានុពលរបស់ខ្លួន ដើម្បីត្រៀមចូលរួមការប្រកួតនៅកម្រិតខ្ពស់នាពេលអនាគត។
កម្មវិធីនេះបានប្រព្រឹត្តទៅ នារសៀលថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសហសិក្សា នៃសាលា ប៊ែលធី អន្ដរជាតិទី៩ (សាខាស្ទឹងមានជ័យ)។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
អបអរសាទរ! ពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម្រិត Preschool 6 ជំនាន់ទី៧៩ ដល់ទី៨០ នៃសាលា ប៊ែលធី អន្តរជាតិ ទាំង ៣២ទីតាំង សរុបចំនួន ១,២៨០នាក់ ចែកចេញជា ២ក្រុម៖ ក្រុមទី១ ពីសាខាទី១-ទី១៦=៦៤៥នាក់ និងក្រុមទី២ សាខាទី១៧-ទី៣២=៦៣៥នាក់
អបអរសាទរ! ពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម...
03/Oct/2026
អបអរសាទរ! កម្មវិធីប្រកួតប្រជែងអភិវឌ្ឍបញ្ញា IMA លើកទី៨ វគ្គផ្តាច់ព្រ័ត្...
26/Sep/2026
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យ ជូនដល់លោ...
29/Aug/2026
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យជូនលោកគ្រ...
28/Aug/2026
អបអរសាទរ! កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស លើកទី២៤ វគ្គផ្តាច់ព្រ...
11/Aug/2026
អបអរសាទរ! កម្មវិធីប្រកួតប្រជែងអំណានអប់រំ លើកទី៣ ឆ្នាំ២០២៦ វគ្គផ្តាច់ព្...
10/Aug/2026
អបអរសាទរ! ពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម...
08/Aug/2026
អបអរសាទរ! កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ លើកទី១១ ឆ្នាំ២០២៦ វគ្គផ្ត...
07/Aug/2026
អបអរសាទរ! កម្មវិធីប្រកួតប្រជែងសំណេរជាភាសាអង់គ្លេស លើកទី១៦ វគ្គផ្តាច់ព្...
06/Aug/2026