សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំងពីរទីតាំង សរុបប្រមាណ ៤,៣៧៦ នាក់

អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំងពីរទីតាំង សរុបប្រមាណ ៤,៣៧៦ នាក់ ក្រោមប្រធានបទ "ប្រវត្តិរដ្ឋសភា និងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា-History of the National Assembly and the Constitution of Cambodia" 
ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានអញ្ជើញជាអធិបតីភាព និងជាវាគ្មិនកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុង “កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី១ (វេនរសៀល) មកពីគ្រប់មហាវិទ្យាល័យ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំងពីរទីតាំង” ក្រោមប្រធានបទ៖ “ប្រវត្តិរដ្ឋសភា និងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា-History of the National Assembly and the Constitution of Cambodia” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបចំនួន ៥៦៣ នាក់។
កម្មវិធីចែករំលែកបទពិសោធន៍ (Experience Sharing Program) នេះ ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងសម្រាប់និស្សិតដែលសិក្សាតាមឆ្នាំនីមួយៗ ដើម្បីបានស្តាប់ និងទទួលនូវចំណេះដឹងថ្មីៗ ដើម្បីរត់ឱ្យទាន់ការរីកចម្រើនរបស់ពិភពលោកក្នុងសម័យឌីជីថល (Digital Era) ព្រមទាំងទទួលបាននូវបទពិសោធន៍ជាក់ស្តែងពីវាគ្មិនកិត្តិយសសំខាន់ៗ ដែលអញ្ជើញមកពីគ្រប់វិស័យ ទាំងវិស័យអប់រំ ច្បាប់ ពាណិជ្ជកម្ម ទំនាក់ទំនងអន្តរជាតិ ភាពជាអ្នកដឹកនាំ និងបុគ្គលដែលទទួលបានជោគជ័យនៅក្នុងអាជីពរបស់ខ្លួននាពេលកន្លងមក។ល។ ហើយនិស្សិតទាំងអស់ អាចយកចំណេះដឹង និងបទពិសោធន៍ទាំងអស់នោះ សម្រាប់ធ្វើការពិចារណា និងឈ្វេងយល់អំពីចំណុចខ្សោយ ចំណុចខ្លាំង និងជ្រើសរើសយកចំណុចណាល្អៗ ដើម្បីយកទៅរៀបចំដំណើរជីវិតការងារ និងអាជីពរបស់ខ្លួនឱ្យទទួលបានជោគជ័យបន្ថែមទៀតនាពេលអនាគត។
កម្មវិធីនេះ បានប្រព្រឹត្តទៅនាថ្ងៃពុធ ២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង និងផ្សាយបន្តផ្ទាល់តាមរយៈប្រព័ន្ធនិម្មិត (ZOOM Workplace) ទៅកាន់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំងពីរទីតាំង សរុបប្រមាណ ៤,៣៧៦ នាក់
News Image
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាក...
05/Feb/2026
News Image
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាក...
04/Feb/2026
News Image
ការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀតក្នុងវិស័យអប់រំ របស់សាកលវិទ្យាល័យ...
03/Feb/2026
News Image
អបអរសាទរ ពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាផ្លូវការភាពជាដៃគូរ រវាង...
30/Jan/2026
News Image
ពិធីសំណេះសំណាល ជាមួយនិស្សិតឆ្នាំទី១ ឆមាសទី១ ក្រោមប្រធានបទ «តួនាទីរបស់ន...
22/Jan/2026
News Image
កម្មវិធីជួបសំណេះសំណាល និងតម្រង់ទិសដល់ក្រុមនិស្សិតឆ្នើមស្ម័គ្រចិត្តចូលរ...
22/Jan/2026
News Image
អបអរសាទរកម្មវិធីការពារបញ្ចប់បរិមាធិប្បាយថ្នាក់បណ្ឌិត (Final Defense of...
20/Jan/2026
News Image
ពិធីសំណេះសំណាល ជាមួយនិស្សិតឆ្នាំទី១ ឆមាសទី១ ក្រោមប្រធានបទ «តួនាទីរបស់ន...
15/Jan/2026
News Image
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាក...
14/Jan/2026
News Image
កម្មវិធី បរិច្ចាគឈាម ដើម្បីវីរកងទ័ពជួរមុខ 🩸
10/Jan/2026
វីឌីអូសំខាន់ៗ

សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
Contact Us: