សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំងពីរទីតាំង សរុបចំនួន ៤,១៧០ អង្គ/នាក់

អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំងពីរទីតាំង សរុបចំនួន ៤,១៧០ អង្គ/នាក់ ក្រោមប្រធានបទ៖ “តើភាពជាថ្នាក់ដឹកនាំគឺជាអ្វី? អ្នកដឹកនាំទាំងបីប្រភេទ ប្រវត្តិនៃការអប់រំនៅកម្ពុជា និងពិភពលោក
ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានអញ្ជើញជាអធិបតីភាព និងជាវាគ្មិនកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុង “កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី២ ចំនួន ១,៣១៨ អង្គ/នាក់ (វេនល្ងាច) មកពីគ្រប់មហាវិទ្យាល័យ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំងពីរទីតាំង” ក្រោមប្រធានបទ៖ “តើភាពជាថ្នាក់ដឹកនាំគឺជាអ្វី? អ្នកដឹកនាំទាំងបីប្រភេទ ប្រវត្តិនៃការអប់រំនៅកម្ពុជា និងពិភពលោក” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ។
កម្មវិធីចែករំលែកបទពិសោធន៍ (Experience Sharing Program) នេះ ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងសម្រាប់និស្សិតដែលសិក្សាតាមឆ្នាំនីមួយៗ ដើម្បីបានស្តាប់ និងទទួលនូវចំណេះដឹងថ្មីៗ ដើម្បីរត់ឱ្យទាន់ការរីកចម្រើនរបស់ពិភពលោកក្នុងសម័យឌីជីថល (Digital Era) ព្រមទាំងទទួលបាននូវបទពិសោធន៍ជាក់ស្តែងពីវាគ្មិនកិត្តិយសសំខាន់ៗ ដែលអញ្ជើញមកពីគ្រប់វិស័យ ទាំងវិស័យអប់រំ ច្បាប់ ពាណិជ្ជកម្ម ទំនាក់ទំនងអន្តរជាតិ ភាពជាអ្នកដឹកនាំ និងបុគ្គលដែលទទួលបានជោគជ័យនៅក្នុងអាជីពរបស់ខ្លួននាពេលកន្លងមក។ល។ ហើយនិស្សិតទាំងអស់ អាចយកចំណេះដឹង និងបទពិសោធន៍ទាំងអស់នោះ សម្រាប់ធ្វើការពិចារណា និងឈ្វេងយល់អំពីចំណុចខ្សោយ ចំណុចខ្លាំង និងជ្រើសរើសយកចំណុចណាល្អៗ ដើម្បីយកទៅរៀបចំដំណើរជីវិតការងារ និងអាជីពរបស់ខ្លួនឱ្យទទួលបានជោគជ័យបន្ថែមទៀតនាពេលអនាគត។
កម្មវិធីនេះបានប្រព្រឹត្តទៅនាល្ងាចថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង និងផ្សាយបន្តផ្ទាល់តាមរយៈប្រព័ន្ធអេឡិចត្រូនិក (ZOOM Workplace) ទៅកាន់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម និងមហាវិទ្យាល័យ ហិរញ្ញវត្ថុ និងធនាគារ (ទីតាំងទី២-ស្ពានអាកាសចោមចៅ) សរុបចំនួនប្រមាណ ៨០នាក់ ចុះហ្វឹកហាត់ការងារ (Practical Training) ជាមួយធនាគារ កាណាធីយ៉ា។
News Image
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្...
01/Jul/2026
News Image
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃមហាវិទ្យាល័យ អាកាសចរស៊ីវិល ឆ្ន...
30/Jun/2026
News Image
សិក្ខាសាលា ស្តីពីការចុះហ្វឹកហាត់ការងាររបស់និស្សិតឆ្នាំទី១ ឆមាសទី១ (លើក...
29/Jun/2026
News Image
អបអរសាទរពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍លើប្រធានបទ “តួនាទីរបស់គណៈកម...
26/Jun/2026
News Image
អបអរសាទរ! សិក្ខាសាលាបណ្តុះបណ្តាលសម្រាប់សាស្រ្តាចារ្យ (On-the-Job Train...
20/Jun/2026
News Image
អបអរសាទរ ដំណើរទស្សនកិច្ចសិក្សារបស់និស្សិត ឆ្នាំទី៤ ឆមាសទី១ ចំនួន ១,៧៧០...
17/Jun/2026
News Image
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី៤ ឆមាសទី១ គ្រប់វ...
10/Jun/2026
News Image
អបអរសាទរកម្មវិធី AIPA Roadshow លើកទី២៥ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាត...
27/May/2026
News Image
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី២ នៃសាក...
13/May/2026
News Image
ការបរិច្ចាគថវិកាមូលនិធិសប្បុរសធម៌ ប៊ែលធី (BELTEI Charity) ចំនួន ២០,០០០...
06/May/2026
វីឌីអូសំខាន់ៗ

សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
Contact Us: