សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
អបអរសាទរកម្មវិធី AIPA Roadshow លើកទី២៥ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ - The 25th AIPA Roadshow at BELTEI International University»

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកិត្តិយសបានសហការជាមួយលេខាធិការដ្ឋានអាយប៉ា (AIPA) ដើម្បីរៀបចំកម្មវិធី AIPA Roadshow លើកទី២៥ ក្រោមមូលបទ «ធ្វើសកម្មភាព និយាយ ផ្លាស់ប្ដូរ៖ យុវជនដើម្បីសកម្មភាពអាកាសធាតុ» ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ) និងផ្សាយបន្តផ្ទាល់តាមប្រព័ន្ធ Zoom ទៅកាន់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១ (ទួលស្លែង) ដែលមាននិស្សិតចូលរួមសរុបជាង ២,០០០នាក់។
កម្មវិធី AIPA Roadshow គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់របស់អាយប៉ា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីតួនាទីរបស់ខ្លួនក្នុងការជំរុញការទូតសភា និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ព្រមទាំងបង្កើនកិច្ចសន្ទនារវាងសមាជិកសភា និងសហគមន៍ឱ្យកាន់តែទូលំទូលាយ ជាពិសេសជាមួយយុវជន។
ដោយឡែកចំពោះកម្មវិធី AIPA Roadshow លើកទី២៥ នៅកម្ពុជានេះ ត្រូវបានរៀបចំឡើងក្រោមមូលបទ «ធ្វើសកម្មភាព និយាយ ផ្លាស់ប្ដូរ៖ យុវជនដើម្បីសកម្មភាពអាកាសធាតុ» (Act, Speak, Change: Youth for Climate Action) ដោយគូសបញ្ជាក់អំពីតួនាទីរបស់អាយប៉ា និងកម្ពុជា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកម្មភាពសភាស្តីពីការប្រែប្រួលអាកាសធាតុនៅក្នុងអាស៊ាន ព្រមទាំងជំរុញលើកទឹកចិត្តដល់យុវជនឱ្យចូលរួមយ៉ាងសកម្មក្នុងសកម្មភាពអាកាសធាតុ។
សូមជម្រាបជូនថា នេះជាលើកទី២ ហើយ សម្រាប់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលមានកិត្តិយស និងឱកាសបានសហការជាមួយ លេខាធិការដ្ឋានអាយប៉ា ដើម្បីរៀបចំកម្មវិធី AIPA Roadshow ដ៏មានសារៈសំខាន់នេះ ដោយលើកទី១ គឺបានសហការរៀបចំកម្មវិធី AIPA Roadshow លើកទី១៨ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ដែលមាននិស្សិតចូលរួមជាង ២,៣០០នាក់ ផងដែរ៕

News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
អបអរសាទរកម្មវិធី AIPA Roadshow លើកទី២៥ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ - The 25th AIPA Roadshow at BELTEI International University»
News Image
អបអរសាទរកម្មវិធី AIPA Roadshow លើកទី២៥ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាត...
27/May/2026
News Image
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី២ នៃសាក...
13/May/2026
News Image
ការបរិច្ចាគថវិកាមូលនិធិសប្បុរសធម៌ ប៊ែលធី (BELTEI Charity) ចំនួន ២០,០០០...
06/May/2026
News Image
និស្សិតអាកាសចរណ៍ស៊ីវិល ឆ្នាំទី២ ឆមាសទី២ ចំនួន ៤៧នាក់ ទាំង២ទីតាំង កំពុង...
25/Apr/2026
News Image
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃមហាវិទ្យាល័យ ទំនាក់ទំនងអន្តរជា...
24/Apr/2026
News Image
កម្មវិធីតម្រង់ទិសក្នុងការជ្រើសរើសមុខជំនាញសិក្សាសម្រាប់ថ្នាក់ឧត្តមសិក្ស...
24/Apr/2026
News Image
និស្សិតមហាវិទ្យាល័យ សេដ្ឋកិច្ច ឆ្នាំទី២ ឆមាសទី២ ចំនួន ២០នាក់ កំពុងចុះទ...
24/Apr/2026
News Image
អបអរសាទរ! និស្សិតឆ្នើមប៊ែលធី ដែលមានកិត្តិយសបានអនុវត្តផ្ទាល់ ដោយដើរតួ (...
23/Apr/2026
News Image
កម្មវិធីតម្រង់ទិសក្នុងការជ្រើសរើសមុខជំនាញសិក្សាសម្រាប់ថ្នាក់ឧត្តមសិក្ស...
22/Apr/2026
News Image
សិក្ខាសាលាស្តីពីការចុះហ្វឹកហាត់ការងារ របស់និស្សិតឆ្នាំទី២ ឆមាសទី២ មកពី...
20/Apr/2026
វីឌីអូសំខាន់ៗ

សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
Contact Us: