សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
អបអរសាទរ ដំណើរទស្សនកិច្ចសិក្សារបស់និស្សិត ឆ្នាំទី៤ ឆមាសទី១ ចំនួន ១,៧៧០ អង្គ/នាក់ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទៅកាន់វិមានឈ្នះ-ឈ្នះ (រាជធានីភ្នំពេញ)

ការសិក្សា ត្រូវផ្សារភ្ជាប់ប្រវត្តិសាស្រ្ត
  ……………………………………………….
អបអរសាទរ ដំណើរទស្សនកិច្ចសិក្សារបស់និស្សិត ឆ្នាំទី៤ ឆមាសទី១ ចំនួន ១,៧៧០ អង្គ/នាក់ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទៅកាន់វិមានឈ្នះ-ឈ្នះ (រាជធានីភ្នំពេញ)
==================
នេះជាសកម្មភាពរបស់និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង ឆ្នាំទី៤ ឆមាសទី១ (វេនព្រឹក និងវេនល្ងាច) ចំនួន ៤៤៣នាក់ ធ្វើទស្សនកិច្ចសិក្សាទៅកាន់វិមានឈ្នះ-ឈ្នះ។
ដំណើរទស្សនកិច្ចសិក្សានេះ បានរៀបចំឡើងក្នុងគោលបំណង៖
១. ស្វែងយល់ប្រវត្តិសាស្ត្រពិត៖ ដើម្បីជំរុញការសិក្សារបស់និស្សិតឱ្យស្វែងយល់កាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្រពិតរបស់កម្ពុជា ក្នុងដំណើរបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង។
២. ដឹងគុណតម្លៃនៃសន្តិភាព៖ដើម្បីឱ្យនិស្សិតបានសិក្សាស្វែងយល់ពីការស្វែងរកសន្តិភាពដោយលំបាក តាមរយៈការដាក់ចេញនូវ «នយោបាយឈ្នះ-ឈ្នះ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
៣. ពង្រឹងស្មារតីឯកភាពជាតិ៖ ដើម្បីអប់រំនិស្សិតអំពីតម្លៃនៃវិមានប្រវត្តិសាស្ត្រ ដែលជាមូលដ្ឋានគ្រឹះ នៃឯកភាពជាតិ ឯកភាពទឹកដី និងសន្តិភាពពេញលេញនៅកម្ពុជា។
៤. បង្កើនសាមគ្គីភាព និងការទំនាក់ទំនង៖ ដើម្បីបង្កើតបរិយាកាសរីករាយ បណ្តុះស្មារតីសហការ និងពង្រឹងទំនាក់ទំនងល្អ រវាងនិស្សិតនិងនិស្សិត តាមរយៈការសិក្សាក្រៅថ្នាក់។
៥. ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត៖ ដើម្បីឱ្យនិស្សិតយកចំណេះដឹងពីការទស្សនកិច្ច មកសរសេរជារបាយការណ៍សង្ខេប សម្រាប់ដាក់ពិន្ទុប្រចាំឆមាស (On-going Assessment)។
ដំណើរទស្សនកិច្ចសិក្សានេះបានរៀបចំឡើងនាព្រឹកថ្ងៃពុធ ៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានឈ្នះ-ឈ្នះ (រាជធានីភ្នំពេញ)។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
អបអរសាទរ ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៩ (the 9th BICC Educational Fair) ឆ្នាំ២០២៦” ដែលមកពី ៤០ គ្រឹះស្ថានអប់រំ នៃ ១៧ប្រទេស”
News Image
អបអរសាទរ ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ល...
08/Jul/2026
News Image
អបអរសាទរ ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ល...
06/Jul/2026
News Image
វេទិកាស្រាវជ្រាវ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៣...
06/Jul/2026
News Image
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្...
01/Jul/2026
News Image
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃមហាវិទ្យាល័យ អាកាសចរស៊ីវិល ឆ្ន...
30/Jun/2026
News Image
សិក្ខាសាលា ស្តីពីការចុះហ្វឹកហាត់ការងាររបស់និស្សិតឆ្នាំទី១ ឆមាសទី១ (លើក...
29/Jun/2026
News Image
អបអរសាទរពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍លើប្រធានបទ “តួនាទីរបស់គណៈកម...
26/Jun/2026
News Image
អបអរសាទរ! សិក្ខាសាលាបណ្តុះបណ្តាលសម្រាប់សាស្រ្តាចារ្យ (On-the-Job Train...
20/Jun/2026
News Image
អបអរសាទរ ដំណើរទស្សនកិច្ចសិក្សារបស់និស្សិត ឆ្នាំទី៤ ឆមាសទី១ ចំនួន ១,៧៧០...
17/Jun/2026
News Image
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី៤ ឆមាសទី១ គ្រប់វ...
10/Jun/2026
វីឌីអូសំខាន់ៗ

សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
Contact Us: