ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
និស្សិតនៃមហាវិទ្យាល័យ សេដ្ឋកិច្ច និងមហាវិទ្យាល័យ ច្បាប់ ឆ្នាំទី២ ឆមាសទី១ ចំនួន ២០០នាក់ ចុះទស្សនកិច្ចសិក្សា នៅសាលាឧទ្ធរណ៍ភ្នំពេញ
ការសិក្សាត្រូវផ្សារភ្ជាប់ ទ្រឹស្តី និងការអនុវត្តជាក់ស្តែង
……………………………………………….
និស្សិតនៃមហាវិទ្យាល័យ សេដ្ឋកិច្ច និងមហាវិទ្យាល័យ ច្បាប់ ឆ្នាំទី២ ឆមាសទី១ ចំនួន ២០០នាក់ ចុះទស្សនកិច្ចសិក្សា នៅសាលាឧទ្ធរណ៍ភ្នំពេញ
==================
នេះជាសកម្មភាពរបស់ និស្សិតឆ្នាំទី២ ឆមាសទី១ ចំនួន ២០០នាក់ មកពីមហាវិទ្យាល័យ សេដ្ឋកិច្ច និងមហាវិទ្យាល័យ ច្បាប់ ទីតាំងទី១-ទួលស្លែង ដែលកំពុងចុះទស្សនកិច្ចសិក្សា ស្តីពី ប្រធានបទ "តួនាទី ភារកិច្ច និងទំនើបកម្មរបស់សាលាឧទ្ធរណ៍" នៅសាលាឧទ្ធរណ៍ភ្នំពេញ។
កម្មវិធីនេះ បានរៀបចំឡើងក្នុងគោលបំណង៖
១-ផ្តល់ឱកាសជូនដល់និស្សិតក្នុងការសិក្សា ដើម្បីឱ្យនិស្សិតស្វែងយល់អំពីប្រវត្តិសង្ខេប រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់សាលាឧទ្ធរណ៍ភ្នំពេញ ក្នុងការពិនិត្យ និងជំនុំជម្រះបណ្តឹងឧទ្ធរណ៍ ដើម្បីធានានូវភាពត្រឹមត្រូវ និងយុត្តិធម៌ក្នុងការអនុវត្តច្បាប់។
២-និស្សិតអាចសិក្សាឈ្វេងយល់អំពី ដំណើរការនីតិវិធីនៃការដោះស្រាយសំណុំរឿង ព្រមទាំងការអនុវត្តគោលការណ៍ឯករាជ្យភាព និងអព្យាក្រឹតភាពក្នុងវិស័យយុត្តិធម៌។
៣-និស្សិតអាចបង្កើនចំណេះដឹង និងជំនាញរបស់ខ្លួន ឱ្យក្លាយជាមូលធនមនុស្សដែលមានសមត្ថភាពខ្ពស់ ដែលត្រូវបានទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ ហើយអាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកច្បាប់ និង សេដ្ឋកិច្ច នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងអាចអភិវឌ្ឍខ្លួនទៅជាសាស្រ្តាចារ្យបង្រៀនក្នុងមហាវិទ្យាល័យ សេដ្ឋកិច្ច និងមហាវិទ្យាល័យ ច្បាប់ នាពេលអនាគតផងដែរ។
៤-ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និស្សិតនឹងមានសមត្ថភាពគ្រប់គ្រាន់អាចយល់ដឹងអំពីប្រព័ន្ធយុត្តិធម៌ កិច្ចការរដ្ឋបាល និងការអនុវត្តច្បាប់នៅកម្ពុជា យ៉ាងច្បាស់លាស់ ហើយក្លាយខ្លួនទៅជាបុគ្គលដែលមានជំនាញស្តង់ដាអន្តរជាតិ និងអាចដាក់ពាក្យសុំចូលបម្រើការងារក្នុងស្ថាប័ន និងក្រុមហ៊ុននានាជុំវិញពិភពលោក៕
ការចុះទស្សនកិច្ចសិក្សានេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឆ្នាំទី១ ឆមាសទី២ (លើកទី២) និងឆ្នាំទី២ ឆមាសទី១ (លើកទី១) នៃមហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម និងមហាវិទ្យាល័យ ហិរញ្ញវត្ថុ និងធនាគារ សរុបចំនួន ១៥០នាក់ ចុះហ្វឹកហាត់ការងារ (Practical Training) នៅក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC)
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឆ្នាំទី១ ឆមាសទី២ (លើកទី២) និងឆ្ន...
03/Nov/2026
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី៤ ឆមាសទី២ នៃសាក...
03/Nov/2026
សិក្ខាសាលា ស្តីពី «ការចុះហ្វឹកហាត់ការងាររបស់និស្សិតឆ្នាំទី១ ឆមាសទី២ (ល...
02/Nov/2026
និស្សិតនៃមហាវិទ្យាល័យ សេដ្ឋកិច្ច និងមហាវិទ្យាល័យ ច្បាប់ ឆ្នាំទី២ ឆមាសទ...
02/Nov/2026
🤔 តើនិស្សិតដែលសិក្សានៅ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នឹងទទួលបានអត្ថប...
28/Oct/2026
កុំឱ្យឱកាសល្អកន្លងផុត! អាហារូបករណ៍ឆ្នាំសិក្សា ២០២៦-២០២៧ ផុតកំណត់ថ្ងៃទី...
27/Oct/2026
បវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ (ក្រុមទី៣) សម្រាប់ថ្នាក់បរិញ្ញាបត្រ...
26/Oct/2026
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី១ នៃសាកល...
24/Oct/2026
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ សូមស្វាគមន៍!
23/Oct/2026
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១ (ទួលស្លែង) សូមស្វាគមន៍!
22/Oct/2026
Contact Us:
- Email: biu.admin@beltei.edu.kh (General Information)
- Email: biu.academic@beltei.edu.kh (Student's Service and Confirmation)