សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឆ្នាំទី១ ឆមាសទី២ (លើកទី២) និងឆ្នាំទី២ ឆមាសទី១ (លើកទី១) នៃមហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម និងមហាវិទ្យាល័យ ហិរញ្ញវត្ថុ និងធនាគារ សរុបចំនួន ១៥០នាក់ ចុះហ្វឹកហាត់ការងារ (Practical Training) នៅក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC)

==================
នេះជាសកម្មភាពរបស់និស្សិតឆ្នាំទី១ ឆមាសទី២ (លើកទី២) និងឆ្នាំទី២ ឆមាសទី១ (លើកទី១) នៃមហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម និងមហាវិទ្យាល័យ ហិរញ្ញវត្ថុ និងធនាគារ របស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (ទីតាំងទី១-ទួលស្លែង) សរុបចំនួន ១៥០នាក់ ចុះហ្វឹកហាត់ការងារ (Practical Training) ស្តីពី ប្រធានបទ “វិស័យអចលនទ្រព្យនៅកម្ពុជា និងការកសាងឱកាសជាមួយ OCIC ទីក្រុងអូឡាំព្យា” និង “ការគ្រប់គ្រងវិស័យបដិសណ្ឋារកិច្ចសណ្ឋាគារ TUI SUNEO” នៅក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ​ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ នៃក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និងគណគ្រប់គ្រង នៃមហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម និងមហាវិទ្យាល័យ ហិរញ្ញវត្ថុ និងធនាគារ ព្រមទាំងនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ផងដែរ។
ការចុះហ្វឹកហាត់ការងារ (Practical Training) នេះ បានរៀបចំឡើងក្នុងគោលបំណង៖ 
១. ការសិក្សាអនុវត្តជាក់ស្តែង៖ បង្កើនការយល់ដឹងដល់និស្សិតអំពីប្រតិបត្តិការ និងការគ្រប់គ្រងជាក់ស្តែង ក្នុងវិស័យបដិសណ្ឋារកិច្ច សណ្ឋាគារ និងការអភិវឌ្ឍអចលនទ្រព្យ។
២. ការចុះស្វែងយល់ពីវិស័យផ្ទាល់៖ ផ្តល់ឱកាសឱ្យនិស្សិតបានចុះសិក្សាស្វែងយល់ផ្ទាល់ពី សណ្ឋាគារ TUI SUNEO Olympia ទាំងលើផ្នែកអាគារ និងបរិក្ខារ សេវាកម្មបដិសណ្ឋារកិច្ច ផ្ទះគំរូខុនដូ ព្រមទាំងសេវាកម្មកីឡា និងសុខុមាលភាព។
៣. ចំណេះដឹងផ្នែកអាជីវកម្ម៖ ជួយឱ្យនិស្សិតយល់ដឹងកាន់តែច្បាស់អំពីដំណើរការអាជីវកម្ម យុទ្ធសាស្ត្រទីផ្សារ បច្ចេកទេសលក់ សេវាកម្មអតិថិជន និងការអភិវឌ្ឍអចលនទ្រព្យ។
៤. ការប្រាស្រ័យទាក់ទងបែបវិជ្ជាជីវៈ៖ បង្កើតឱកាសឱ្យនិស្សិតបានជួបប្រាស្រ័យទាក់ទង និងផ្លាស់ប្តូរបទពិសោធន៍ផ្ទាល់ជាមួយអ្នកជំនាញក្នុងវិស័យ ក្រុមការងារផ្នែកលក់ និងតំណាងក្រុមហ៊ុន។
៥. ការអភិវឌ្ឍផ្លូវការងារ៖ ពង្រីកទស្សនវិស័យរបស់និស្សិតលើឱកាសការងារនាពេលអនាគត និងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈក្នុងវិស័យពាណិជ្ជកម្ម។
៦. កិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានសិក្សា និងវិស័យឯកជន៖ ពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្រុមហ៊ុន OCIC និងសណ្ឋាគារ TUI SUNEO Olympia។
ការចុះហ្វឹកហាត់ការងារនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឆ្នាំទី១ ឆមាសទី២ (លើកទី២) និងឆ្នាំទី២ ឆមាសទី១ (លើកទី១) នៃមហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម និងមហាវិទ្យាល័យ ហិរញ្ញវត្ថុ និងធនាគារ សរុបចំនួន ១៥០នាក់ ចុះហ្វឹកហាត់ការងារ (Practical Training) នៅក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC)
News Image
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឆ្នាំទី១ ឆមាសទី២ (លើកទី២) និងឆ្ន...
03/Nov/2026
News Image
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី៤ ឆមាសទី២ នៃសាក...
03/Nov/2026
News Image
សិក្ខាសាលា ស្តីពី «ការចុះហ្វឹកហាត់ការងាររបស់និស្សិតឆ្នាំទី១ ឆមាសទី២ (ល...
02/Nov/2026
News Image
និស្សិតនៃមហាវិទ្យាល័យ សេដ្ឋកិច្ច និងមហាវិទ្យាល័យ ច្បាប់ ឆ្នាំទី២ ឆមាសទ...
02/Nov/2026
News Image
🤔 តើនិស្សិតដែលសិក្សានៅ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នឹងទទួលបានអត្ថប...
28/Oct/2026
News Image
កុំឱ្យឱកាសល្អកន្លងផុត! អាហារូបករណ៍ឆ្នាំសិក្សា ២០២៦-២០២៧ ផុតកំណត់ថ្ងៃទី...
27/Oct/2026
News Image
បវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ (ក្រុមទី៣) សម្រាប់ថ្នាក់បរិញ្ញាបត្រ...
26/Oct/2026
News Image
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី១ នៃសាកល...
24/Oct/2026
News Image
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ សូមស្វាគមន៍!
23/Oct/2026
News Image
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១ (ទួលស្លែង) សូមស្វាគមន៍!
22/Oct/2026
វីឌីអូសំខាន់ៗ

សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
Contact Us: