សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី៤ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំងពីរទីតាំង សរុបប្រមាណ ១,៣៨២នាក់

អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី៤ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំងពីរទីតាំង សរុបប្រមាណ ១,៣៨២នាក់ ក្រោមប្រធានបទ "តើត្រូវធ្វើដូចម្តេច ដើម្បីពង្រឹងអាជីវកម្ម ឬអាជីពរបស់អ្នកសម្រាប់និរន្តរភាពយូរអង្វែង?"
ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានអញ្ជើញជាអធិបតីភាព និងជាវាគ្មិនកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី៤ ឆមាសទី២​ (វេនល្ងាច) មកពីគ្រប់មហាវិទ្យាល័យ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំងពីរទីតាំង” ក្រោមប្រធានបទ៖ “តើត្រូវធ្វើដូចម្តេច ដើម្បីពង្រឹងអាជីវកម្ម ឬអាជីពរបស់អ្នកសម្រាប់និរន្តរភាពយូរអង្វែង?” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិផងដែរ។ ក្នុងនោះ និស្សិតសាខាទី១-ទួលស្លែង បានចូលរួមដោយផ្ទាល់នៅសាលសន្និសីទ ចំនួន ៧១០នាក់ និងនិស្សិតសាខាទី២-ស្ពានអាកាសចោមចៅ បានចូលរួមពីចម្ងាយតាមរយៈប្រព័ន្ធអេឡិកត្រូនិក (Zoom Cloud Meeting) ចំនួន ៦៧២នាក់។
សូមជម្រាបជូនថា កម្មវិធីចែករំលែកបទពិសោធន៍ (Experience Sharing Program) នេះ ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងសម្រាប់និស្សិតដែលសិក្សាតាមឆ្នាំនីមួយៗ ដើម្បីបានស្តាប់ និងទទួលនូវចំណេះដឹងថ្មីៗ ដើម្បីរត់ឱ្យទាន់ការរីកចម្រើនរបស់ពិភពលោកក្នុងសម័យឌីជីថល (Digital Era) ព្រមទាំងទទួលបាននូវបទពិសោធន៍ជាក់ស្តែងពីវាគ្មិនកិត្តិយសសំខាន់ៗ ដែលអញ្ជើញមកពីគ្រប់វិស័យ ទាំងវិស័យអប់រំ ច្បាប់ ពាណិជ្ជកម្ម ទំនាក់ទំនងអន្តរជាតិ ភាពជាអ្នកដឹកនាំ និងបុគ្គលដែលទទួលបានជោគជ័យនៅក្នុងអាជីពរបស់ខ្លួននាពេលកន្លងមក។ល។ ហើយនិស្សិតទាំងអស់ អាចយកចំណេះដឹង និងបទពិសោធន៍ទាំងអស់នោះ សម្រាប់ធ្វើការពិចារណា និងឈ្វេងយល់អំពីចំណុចខ្សោយ ចំណុចខ្លាំង និងជ្រើសរើសយកចំណុចណាល្អៗ ដើម្បីយកទៅរៀបចំដំណើរជីវិតការងារ និងអាជីពរបស់ខ្លួនឱ្យទទួលបានជោគជ័យបន្ថែមទៀតនាពេលអនាគត។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឆ្នាំទី១ ឆមាសទី២ (លើកទី២) និងឆ្នាំទី២ ឆមាសទី១ (លើកទី១) នៃមហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម និងមហាវិទ្យាល័យ ហិរញ្ញវត្ថុ និងធនាគារ សរុបចំនួន ១៥០នាក់ ចុះហ្វឹកហាត់ការងារ (Practical Training) នៅក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC)
News Image
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឆ្នាំទី១ ឆមាសទី២ (លើកទី២) និងឆ្ន...
03/Nov/2026
News Image
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី៤ ឆមាសទី២ នៃសាក...
03/Nov/2026
News Image
សិក្ខាសាលា ស្តីពី «ការចុះហ្វឹកហាត់ការងាររបស់និស្សិតឆ្នាំទី១ ឆមាសទី២ (ល...
02/Nov/2026
News Image
និស្សិតនៃមហាវិទ្យាល័យ សេដ្ឋកិច្ច និងមហាវិទ្យាល័យ ច្បាប់ ឆ្នាំទី២ ឆមាសទ...
02/Nov/2026
News Image
🤔 តើនិស្សិតដែលសិក្សានៅ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នឹងទទួលបានអត្ថប...
28/Oct/2026
News Image
កុំឱ្យឱកាសល្អកន្លងផុត! អាហារូបករណ៍ឆ្នាំសិក្សា ២០២៦-២០២៧ ផុតកំណត់ថ្ងៃទី...
27/Oct/2026
News Image
បវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ (ក្រុមទី៣) សម្រាប់ថ្នាក់បរិញ្ញាបត្រ...
26/Oct/2026
News Image
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី១ នៃសាកល...
24/Oct/2026
News Image
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ សូមស្វាគមន៍!
23/Oct/2026
News Image
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១ (ទួលស្លែង) សូមស្វាគមន៍!
22/Oct/2026
វីឌីអូសំខាន់ៗ

សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
Contact Us: