សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

BELTEI INTERNATIONAL UNIVERSITY

គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌
សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
ដំណើរទស្សនកិច្ចសិក្សា និងដាំកូនឈើ របស់និស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបប្រមាណ ៥០០នាក់

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំងពីរទីតាំង បានដឹកនាំនិស្សិតឆ្នាំទី១ ឆមាសទី២ មកពីគ្រប់វេនសិក្សា និងគ្រប់មហាវិទ្យាល័យ ចុះទស្សនកិច្ចសិក្សាទៅកាន់តំបន់រមណីយដ្ឋាន អភិវឌ្ឍន៍ កសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ស្ថិតនៅខេត្តកំពង់ស្ពឺ (១ថ្ងៃ វិលល្ងាច) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧។ ដំណើរទស្សនកិច្ចសិក្សានេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំង ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង នៃប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត ក៏ដូចជាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក កាយរឹទ្ធិជាតិកម្ពុជា និងកាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ទីតាំង សរុបប្រមាណ ៥០០នាក់។ ដំណើរទស្សនកិច្ចសិក្សានេះ បានរៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញការសិក្សារបស់និស្សិត ទាំងក្នុងថ្នាក់ និងក្រៅថ្នាក់ ផ្សារភ្ជាប់ទៅនឹងធម្មជាតិ ចេះស្រឡាញ់ ថែរក្សា ការពារបរិស្ថានធម្មជាតិ និងបង្កើតបរិយាកាសឱ្យនិស្សិតសប្បាយរីករាយ មានសាមគ្គីភាព ចេះប្រស្រ័យទាក់ទងគ្នាក្នុងសង្គម ជាពិសេសនិស្សិតត្រូវឱ្យសរសេររបាយការណ៍ ស្ដីពីដំណើរទស្សនកិច្ចសិក្សា ដើម្បីដាក់ពិន្ទុ (On-going Assessment) ប្រចាំឆមាសផងដែរ។

ដំណើរទស្សនកិច្ចសិក្សានេះ បានប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ដោយធ្វើដំណើរតាមរយៈរថយន្តទំនើប ប៊ែលធី ទេសចរណ៍។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ទីតាំង សរុបប្រមាណជាង ៤៦៩ នាក់
News Image
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី២ នៃសាកល...
26/May/2025
News Image
អបអរសាទរ ដំណើរទស្សនកិច្ចសិក្សា របស់និស្សិតឆ្នាំទី២ ឆមាសទី២ សរុបចំនួន ២...
25/May/2025
News Image
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំការប្រឡងបញ្ចប់ការសិក្សា (State...
24/May/2025
News Image
អបអរសាទរ ពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រថ្នាក់បំប៉នភាសាអង់គ្លេស ន...
23/May/2025
News Image
អបអរសាទរ ដំណើរទស្សនកិច្ចសិក្សា របស់និស្សិតឆ្នាំទី២ ឆមាសទី២ សរុបចំនួន ១...
22/May/2025
News Image
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំការប្រឡងបញ្ចប់ការសិក្សា (State...
17/May/2025
News Image
ដំណើរទស្សនកិច្ចសិក្សា និងដាំកូនឈើ របស់និស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន...
17/May/2025
News Image
“មូលនិធិសប្បុរសធម៌ ប៊ែលធី បានបរិច្ចាគថវិកាសរុបចំនួន ២០,០០០,០០០ (ម្ភៃលា...
08/May/2025
News Image
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី២ នៃសាកល...
08/May/2025
News Image
សិក្ខាសាលាស្ដីពី "ការផ្សព្វផ្សាយពីមេរោគអេដស៍ និងជំងឺអេដស៍ ដល់និស្សិតសា...
05/May/2025
វីឌីអូសំខាន់ៗ

សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត