អបអរសាទរ សិក្ខាសាលាបំប៉នគរុកោសល្យផ្នែកភាសាអង់គ្លេសទូទៅ ជូនដល់លោកគ្រូ អ្នកគ្រូ ចាប់ពីកម្រិត Starter, ដល់កម្រិតទី១២ ក្រោមប្រធានបទ “តើធ្វើដូចម្តេច ដើម្បីក្លាយជាគ្រូភាសាអង់គ្លេសដ៏ល្អ?”
សាលា ប៊ែលធី អន្តរជាតិ បានរៀបចំពិធីបើកសិក្ខាសាលា ដើម្បីពង្រឹងគុណភាពអប់រំរបស់លោកគ្រូ អ្នកគ្រូ ផ្នែកភាសាអង់គ្លេសទូទៅ ក្រោមប្រធានបទ “តើធ្វើដូចម្តេច ដើម្បីក្លាយជាគ្រូភាសាអង់គ្លេសដ៏ល្អ” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប ជូនដល់ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិក និងលោកគ្រូ អ្នកគ្រូ ផ្នែកភាសាអង់គ្លេសទូទៅ កម្រិត Starter, Preschool, Young Learners និង Adult Learners មកពីគ្រប់សាខានៃសាលា ប៊ែលធី អន្តរជាតិ សរុបចំនួន 893 នាក់ នាព្រឹកថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅនៅសាលសន្និសីទ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទីតាំងទី២ (ស្ពានអាកាសចោមចៅ)។
សូមជម្រាបជូនផងដែរថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងគុណភាពអប់រំ ក៏ដូចជាបង្កើនសមត្ថភាពបន្ថែម ជូនដល់លោកគ្រូ អ្នកគ្រូផ្នែកភាសាអង់គ្លេសទូទៅ ព្រមទាំងចែករំលែកនូវបទពិសោធន៍ថ្មីៗ លើវិធីសាស្ត្របង្រៀន វិធីសាស្ត្រអប់រំ និងពង្រឹងការគ្រប់គ្រងថ្នាក់រៀនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ស្របតាមបាវចនារបស់ប៊ែលធី គឺ “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌”។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
"អបអរសាទរពិធីចុះហត្ថលេខានៃអនុស្សរណៈយោគយល់គ្នា និងភាពជាដៃគូរជាមួយក្រុមហ៊ុន Orkide Development"
"អបអរសាទរពិធីចុះហត្ថលេខានៃអនុស្សរណៈយោគយល់គ្នា និងភាពជាដៃគូរជាមួយក្រុមហ...
14/Feb/2026
កម្មវិធីប្រកួតប្រជែងអភិវឌ្ឍបញ្ញា IMA វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ...
07/Feb/2026
កម្មវិធីប្រកួតប្រជែងសំណេរជាភាសាអង់គ្លេស លើកទី១៥ វគ្គពាក់កណ្តាលផ្តាច់ព្...
31/Jan/2026
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការភាពជាដៃគូរ រវាងសាកលវិទ្យាល័យ ប៊ែល...
29/Jan/2026
"សិក្ខាសាលាបណ្តុះបណ្តាល និងពិធីបើកកម្មវិធីប្រកួតជជែកដេញដោល ផ្នែកភាសាអង...
23/Jan/2026
អបអរសាទរ សិក្ខាសាលាបំប៉នគរុកោសល្យជូន លោកគ្រូ អ្នកគ្រូ ផ្នែកចំណេះទូទៅ (...
17/Jan/2026
"អបអរសាទរពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប៊ែលធី ជូនដល់សិស្សថ្នា...
05/Jan/2026
"ពិធីប្រគល់សញ្ញាបត្រភាសាអង់គ្លេសប៊ែលធីជូនសិស្សកម្រិតទី១២ (LEVEL 12) ជំ...
27/Dec/2025
"អបអរសាទរពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិប៊ែលធី ជូនដល់សិស្សថ្នាក់...
09/Dec/2025