អបអរសាទរ! សិស្សសាលា ប៊ែលធី អន្តរជាតិ ថ្នាក់ទី១២ សរុបចំនួន ២៧៦០ នាក់ ចូលរួមក្នុងកម្មវិធីបង្កើនចំណេះដឹងទូទៅ ក្រោមប្រធានបទ៖ «ការយល់ដឹងអំពីរបបសន្តិសុខសង្គម (ប.ស.ស.) និងផ្នែកប្រាក់សោធន»"
សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីសិក្សាបន្ថែម (កម្មវិធីបង្កើនចំណេះដឹងទូទៅ) ក្រោមប្រធានបទ «ការយល់ដឹងអំពីរបបសន្តិសុខសង្គម (ប.ស.ស.) និងផ្នែកប្រាក់សោធន» ក្រោមអធិបតីភាពឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា ដែលមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសដោយ លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិត នៃបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដល់សិស្សានុសិស្សថ្នាក់ទី១២ នៅតាមបណ្ដាសាខា នៃសាលា ប៊ែលធី អន្តរជាតិទាំង ៣០ទីតាំង សរុបចំនួន ២៧៦០ នាក់ ដោយមានការចូលរួមតាមបែបចម្រុះ (ចូលរួមដោយផ្ទាល់នៅសាលសហសិក្សានៃសាលា ប៊ែលធី អន្តរជាតិទី៩-សាខាស្ទឹងមានជ័យ ចំនួន ២១៨ នាក់ និងចូលរួមពីចម្ងាយតាមរយៈប្រព័ន្ធអេឡិចត្រូនិក Zoom Workplace & Telegram Channel Live Stream ចំនួន ២៥៤២ នាក់) នាថ្ងៃសៅរ៍ ២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។
គួរបញ្ជាក់ផងដែរថា កម្មវិធីបង្កើនចំណេះដឹងទូទៅ ក្រោមប្រធានបទ “ការយល់ដឹងអំពីរបបសន្តិសុខសង្គម (ប.ស.ស.) និងផ្នែកប្រាក់សោធន” គឺជាកម្មវិធីសិក្សាបន្ថែមទី២ ក្នុងចំណោមកម្មវិធីសិក្សាបន្ថែមធំៗទាំង១២ លើកម្មវិធីសិក្សារបស់ក្រសួងអប់រំដែលមានស្រាប់។
គោលបំណងសំខាន់ នៃការរៀបចំកម្មវិធីនេះឡើងគឺ ឱ្យសិស្សានុសិស្សយល់ដឹងអំពីអត្ថប្រយោជន៍ និងលក្ខណៈពិសេសរបស់បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) ស្ដីពីរបបហានិភ័យការងារ របបថែទាំសុខភាព និងរបបប្រាក់សោធន ដើម្បីឱ្យសិស្សបានយល់ដឹង និងត្រៀមខ្លួនរួចជាស្រេច សម្រាប់ឈានចូលក្នុងវិស័យការងារបន្ទាប់ពីបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យ និងថ្នាក់មហាវិទ្យាល័យ។










ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

អបអរសាទរ! សិស្សសាលា ប៊ែលធី អន្តរជាតិ ថ្នាក់ទី១២ សរុបចំនួន ២៧៦០ នាក់ ចូលរួមក្នុងកម្មវិធីបង្កើនចំណេះដឹងទូទៅ ក្រោមប្រធានបទ៖ «ការយល់ដឹងអំពីរបបសន្តិសុខសង្គម (ប.ស.ស.) និងផ្នែកប្រាក់សោធន»"

អបអរសាទរ! សិស្សសាលា ប៊ែលធី អន្តរជាតិ ថ្នាក់ទី១២ សរុបចំនួន ២៧៦០ នាក់ ចូ...
12/Jul/2025

🪷សូមអនុមោទនា កម្មវិធីបង្កើនចំណេះដឹងទូទៅ ក្រោមប្រធានបទ «ទស្សនទានព្រះពុ...
04/Jul/2025

📝កម្មវិធីប្រកួតប្រជែងសំណេរភាសាខ្មែរ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ...
28/Jun/2025

"កម្មវិធីប្រកួតជជែកដេញដោល ផ្នែកភាសាអង់គ្លេសទូទៅ រដូវកាលទី៣ សម្រាប់សិស្...
27/Jun/2025

📝កម្មវិធីប្រកួតប្រជែងគណិតវិទ្យា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្...
24/Jun/2025

🧮កម្មវិធីប្រកួតប្រជែងអភិវឌ្ឍបញ្ញា IMA វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង...
21/Jun/2025

អបអរសាទរ សិក្ខាសាលាបំប៉នគរុកោសល្យផ្នែកភាសាអង់គ្លេសទូទៅ ជូនដល់លោកគ្រូ អ...
14/Jun/2025

"កម្មវិធីប្រកួតប្រជែងអំណានភាសាអង់គ្លេស លើកទី១ វគ្គផ្តាច់ព្រ័ត្រ របស់សិ...
11/Jun/2025

សាលា ប៊ែលធី អន្តរជាតិ បានរៀបចំពិធីប្រគល់សញ្ញាបត្រភាសាអង់គ្លេសប៊ែលធី (B...
31/May/2025
