សាលា ប៊ែលធី អន្តរជាតិ

BELTEI INTERNATIONAL SCHOOL

BELTEI, the best quality of education in cambodia
សាលា​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- ភាសាចិនទូទៅ | ៤- កម្មវិធីអផិវឌ្ឍបញ្ញា IMA | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ
🪷សូមអនុមោទនា កម្មវិធីបង្កើនចំណេះដឹងទូទៅ ក្រោមប្រធានបទ «ទស្សនទានព្រះពុទ្ធសាសនា» ជូនសិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិ ផ្នែកចំណេះទូទៅ ថ្នាក់ទី៩ និងផ្នែកភាសាអង់គ្លេសទូទៅ កម្រិតទី៩ (Level 9) សរុបចំនួន ៣០៥៧ នាក់🪷

សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីបង្កើនចំណេះដឹងទូទៅ ក្រោមប្រធានបទ «ទស្សនទានព្រះពុទ្ធសាសនា» ដែលបាននិមន្តចូលរួមជាព្រះធម្មកថិក ដឹកនាំដោយ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ សម្រាប់សិស្សានុសិស្សនៅតាមបណ្តាសាខា នៃសាលា ប៊ែលធី អន្តរជាតិទាំង ៣០ទីតាំង ក្រោមអធិបតីភាព ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា ដោយមានការចូលរួមផ្ទាល់នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទីតាំងទី២ (ស្ពានអាកាសចោមចៅ) ចំនួន ៦៣១ នាក់ ព្រមទាំងការចូលរួមពីចម្ងាយតាមប្រ័ពន្ធអេឡិចត្រូនិក (ZOOM Workplace & Telegram Channel Live Stream) ចំនួន ២៤២៦ នាក់។ កម្មវិធីនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃសុក្រ ៩កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥។ 

✍🏻 គួរបញ្ជាក់ផងដែរថា «ទស្សនទានព្រះពុទ្ធសាសនា»   គឺជាផ្នែកមួយនៃកម្មវិធីសិក្សាបន្ថែមទី២ (កម្មវិធីបង្កើនចំណេះដឹងទូទៅ) ក្នុងចំណោមកម្មវិធីសិក្សាបន្ថែមធំៗទាំង១២ លើកម្មវិធីសិក្សារបស់ក្រសួងអប់រំដែលមានស្រាប់។ 

📌 គោលបំណងសំខាន់ នៃការរៀបចំកម្មវិធីនេះឡើងគឺ ដើម្បីឱ្យសិស្សានុសិស្សនៃសាលា ប៊ែលធី អន្តរជាតិទាំងអស់បានសិក្សាបន្ថែមពីចំណេះដឹងថ្មីមួយទៀត ព្រមទាំងលើកតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបញ្រ្ជាបព្រះពុទ្ធឱវាទដល់សិស្សានុសិស្សយល់ដឹងពីបុណ្យ បាប គុណ ទោស មានកតញ្ញូតាធម៌ចំពោះមាតាបិតា ដែលបានចិញ្ចឹមបីបាច់ថែរក្សា ក៏ដូចជាអប់រំពង្រឹងសីលធម៌ សុជីវធម៌ក្នុងសង្គមឱ្យជៀសផុតពីការប្រើប្រាស់គ្រឿងញៀន ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ អំពើអនាចារ ជាពិសេសបានសិក្សាពីកម្មវិធីអប់រំផ្លូវចិត្តបានយ៉ាងច្រើនថែមទៀតផង។

News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
🪷សូមអនុមោទនា កម្មវិធីបង្កើនចំណេះដឹងទូទៅ ក្រោមប្រធានបទ «ទស្សនទានព្រះពុទ្ធសាសនា» ជូនសិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិ ផ្នែកចំណេះទូទៅ ថ្នាក់ទី៩ និងផ្នែកភាសាអង់គ្លេសទូទៅ កម្រិតទី៩ (Level 9) សរុបចំនួន ៣០៥៧ នាក់🪷
News Image
🪷សូមអនុមោទនា កម្មវិធីបង្កើនចំណេះដឹងទូទៅ ក្រោមប្រធានបទ «ទស្សនទានព្រះពុ...
04/Jul/2025
News Image
📝កម្មវិធីប្រកួតប្រជែងសំណេរភាសាខ្មែរ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ...
28/Jun/2025
News Image
"កម្មវិធីប្រកួតជជែកដេញដោល ផ្នែកភាសាអង់គ្លេសទូទៅ រដូវកាលទី៣ សម្រាប់សិស្...
27/Jun/2025
News Image
📝កម្មវិធីប្រកួតប្រជែងគណិតវិទ្យា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្...
24/Jun/2025
News Image
🧮កម្មវិធីប្រកួតប្រជែងអភិវឌ្ឍបញ្ញា IMA វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង...
21/Jun/2025
News Image
អបអរសាទរ សិក្ខាសាលាបំប៉នគរុកោសល្យផ្នែកភាសាអង់គ្លេសទូទៅ ជូនដល់លោកគ្រូ អ...
14/Jun/2025
News Image
"កម្មវិធីប្រកួតប្រជែងអំណានភាសាអង់គ្លេស លើកទី១ វគ្គផ្តាច់ព្រ័ត្រ របស់សិ...
11/Jun/2025
News Image
សាលា ប៊ែលធី អន្តរជាតិ បានរៀបចំពិធីប្រគល់សញ្ញាបត្រភាសាអង់គ្លេសប៊ែលធី (B...
31/May/2025
News Image
អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥...
12/Apr/2025
News Image
អបអរសាទរ សន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២...
22/Mar/2025
វីឌីអូសំខាន់ៗ

សាលា ប៊ែលធី អន្តរជាតិ មានបង្រៀន កម្មវិធីធំៗគឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- វគ្គបណ្តុះបណ្តាលជំនាញឯកទេស | ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ