"កម្មវិធីប្រកួតជជែកដេញដោល ផ្នែកភាសាអង់គ្លេសទូទៅ រដូវកាលទី៣ សម្រាប់សិស្សានុសិស្សកម្រិតទី៩ & ១០ និងកម្រិតទី១១ & ១២ វគ្គផ្តាច់ព្រ័ត្រ ឆ្នាំ២០២៥ "
សាលា ប៊ែលធី អន្តរជាតិបានរៀបចំ "កម្មវិធីប្រកួតជជែកដេញដោល ផ្នែកភាសាអង់គ្លេសទូទៅ រដូវកាលទី៣" វគ្គផ្តាច់ព្រ័ត្រ ឆ្នាំ២០២៥ សម្រាប់សិស្សានុសិស្សកម្រិតទី៩ & ១០ និងកម្រិតទី១១ & ១២ នៃសាលា ប៊ែលធី អន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា។
កម្មវិធីប្រកួតនេះបានប្រព្រឹត្តទៅ នារសៀលថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទីតាំងទី២ (ស្ពានអាកាសចោមចៅ)។
🌟ការប្រកួតមានចំនួន ២ប្រធានបទដូចខាងក្រោម៖
📌ប្រធានបទសម្រាប់កម្រិតទី៩ & ១០៖ "ការចូលរួមការប្រើប្រាស់ប្រាក់រៀលរបស់ប្រជាពលរដ្ឋ គឺជាកត្តាអាទិភាពលើកកម្ពស់ស្ថេរភាពហិរញ្ញវត្ថុនៅកម្ពុជា"
-ក្រុមស្រប៖ សាលា ប៊ែលធី អន្តរជាតិទី២១ (សាខាផ្សារឈូកមាស)
-ក្រុមបដិសេធ៖ សាលា ប៊ែលធី អន្តរជាតិទី១៨ (សាខាផ្សារព្រែកឯង)
📌ប្រធានបទសម្រាប់កម្រិតទី១១ & ១២៖ "ការកំណត់អាយុក្នុងការសេពគ្រឿងស្រវឹង គឺជាជម្រើសដ៏ល្អបំផុតក្នុងការធានាសុខុមាលភាពយុវជននៅកម្ពុជា"
- ក្រុមស្រប៖ សាលា ប៊ែលធី អន្តរជាតិទី១០ (សាខាអាងទឹកអូឡាំពិក)
- ក្រុមបដិសេធ៖ សាលា ប៊ែលធី អន្តរជាតិទី៥ (សាខាច្បារអំពៅ)
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព ជំនាញនៃការត្រិះរិះពិចារណាតាមរយៈការជជែកដេញដោលក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាផ្សេងៗដែលពួកគេបានជួបប្រទះ ព្រមទាំងកសាងសមត្ថភាពសិស្សឱ្យមានភាពក្លាហានប្រកបដោយភាពឈ្លាសវៃក្នុងការបញ្ចេញមតិ និងផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការបញ្ចេញគំនិតយោបល់បង្ហាញសមត្ថភាព និងទេពកោសល្យជាសាធារណៈ។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យជូនលោកគ្រូ-អ្នកគ្រូ ផ្នែកចំណេះទូទៅ (មត្តេយ្យកម្រិតខ្ពស់ និងថ្នាក់ទី១ ដល់ទី៣) ចំនួន ១៦២នាក់ ក្រោមប្រធានបទ “តើធ្វើដូចម្តេច ដើម្បីក្លាយខ្លួនជាគ្រូមត្តេយ្យកម្រិតខ្ពស់ និងគ្រូបឋមសិក្សាដ៏ល្អ?”
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យជូនលោកគ្រ...
09/May/2026
អបអរសាទរពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម្រ...
02/May/2026
អបអរសាទរ ពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមជូនដល់បុគ្គលិកអប់រំ ន...
30/Apr/2026
អបអរសាទរ ពិធីបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមជូនដល់បុគ្គលិកអប់រំ ន...
29/Apr/2026
អបអរសាទរ! កម្មវិធីសិក្សាបន្ថែមទី២ (កម្មវិធីបង្កើនចំណេះដឹងទូទៅ) ក្នុងចំ...
27/Apr/2026
"គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង"🎓
"អ...
25/Apr/2026
សូមអនុមោទនាកម្មវិធីសិក្សាបន្ថែម (កម្មវិធីបង្កើនចំណេះដឹងទូទៅ) ក្រោមប្រធ...
25/Mar/2026
អបអរសាទរ សន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២...
21/Mar/2026
អបអរសាទរ! សិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិ ផ្នែកចំណេះទូទៅ ថ្នាក់ទី៧-...
20/Mar/2026