សាលា ប៊ែលធី អន្តរជាតិ

BELTEI INTERNATIONAL SCHOOL

BELTEI, the best quality of education in cambodia
សាលា​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- ភាសាចិនទូទៅ | ៤- កម្មវិធីអផិវឌ្ឍបញ្ញា IMA | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ
🎉គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង🎉

ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល បានជួបសំណេះសំណាល និងអបអរសាទរជាមួយសិស្សឆ្នើម ចំនួន ២៩ រូប នៃថ្នាក់ភាសាអង់គ្លេសទូទៅ កម្រិតទី១២ (Level 12) ដែលទទួលបានពិន្ទុចាប់ពី ៦.៥ ដល់ ៧.០ ក្នុងការប្រឡងតេស្តអន្តរជាតិអាយអិល (IELTS) និងជាតំណាងឱ្យសិស្សទាំង ១៥៣ រូប ដែលបានប្រឡង តេស្តអាយអិល (IELTS) ព្រមទាំងទទួលបានពិន្ទុចាប់ពី ៥.០ឡើងទៅ នាព្រឹកថ្ងៃអង្គារ ១២រោច ខែអសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅអគារស្នាក់ការកណ្តាល នៃប៊ែលធី គ្រុប។ 

✍️សូមបញ្ជាក់ផងដែរថា ក្នុងចំណោមសិស្សទាំង ១៥៣រូប សិស្សដែលទទួលបានពិន្ទុចាប់ពី ៥.០ ដល់ ៧.០ មានចំនួន ១២៣រូប ស្មើនឹង ៨៦% នេះជាមោទនភាពរបស់ សាលា ប៊ែលធី អន្តរជាតិ នៃថ្នាក់ភាសាអង់គ្លេសទូទៅ ដែលបានប្រឡងជាប់តេស្តអន្តរជាតិអាយអិល (IELTS) ដែលមានកាទទួលស្គាល់ពេញពិភពលោក។ 

ទន្ទឹមគ្នានេះដែរ ដោយមានការចុះអនុស្សរណយោគយល់ (MOU) ជាមួយ British Council ដែលមានទីតាំងនៅទីក្រុងឡុងដ៏ (London) នៃចក្រភពអង់គ្លេស រាល់សិស្សភាសាអង់គ្លេសដែលត្រូវប្រឡងបញ្ចប់កម្រិត Level-12 តម្រូវឱ្យមានការប្រឡងតេស្តអន្តរជាតិ អាយអិល (IELTS) ដើម្បីវាស់ស្ទង់សមត្ថភាពភាសាអង់គ្លេស។ ចំពោះសិស្សដែលមិនបានប្រឡងតេស្តអន្តរជាតិ អាយអិល (IELTS) តម្រូវឱ្យប្រឡង Exit-Exam ដើម្បីទទួលបានសញ្ញាបត្រភាសាអង់គ្លេសប៊ែលធី។

តេស្តអន្តរជាតិ អាយអិល (IELTS) គឺជាតេស្តវាស់ស្ទង់សមត្ថភាពភាសាអង់គ្លេស ដែលរៀបចំ និងគ្រប់គ្រងដោយក្រុមប្រឹក្សាភាសាអង់គ្លេស (British Council) ដែលមានទីតាំងនៅទីក្រុងឡុងដ៏ (London) នៃចក្រភពអង់គ្លេស។ អាយអិល (IELTS) គឺជាតេស្តកម្រិតស្តង់ដារអន្តរជាតិ  ដែលផ្តោតសំខាន់ទៅលើជំនាញភាសាអង់គ្លេសទាំងបួនគឺ ការស្តាប់ ការអាន ការសរសេរ និងការនិយាយ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
🎉គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង🎉
News Image
🎉គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង🎉
22/Jul/2025
News Image
កីឡានាំមកនូវ សុខភាព មិត្តភាព និងសាមគ្គីភាព
16/Jul/2025
News Image
អបអរសាទរ! សិស្សសាលា ប៊ែលធី អន្តរជាតិ ថ្នាក់ទី១២ សរុបចំនួន ២៧៦០ នាក់ ចូ...
12/Jul/2025
News Image
🪷សូមអនុមោទនា កម្មវិធីបង្កើនចំណេះដឹងទូទៅ ក្រោមប្រធានបទ «ទស្សនទានព្រះពុ...
04/Jul/2025
News Image
📝កម្មវិធីប្រកួតប្រជែងសំណេរភាសាខ្មែរ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ...
28/Jun/2025
News Image
"កម្មវិធីប្រកួតជជែកដេញដោល ផ្នែកភាសាអង់គ្លេសទូទៅ រដូវកាលទី៣ សម្រាប់សិស្...
27/Jun/2025
News Image
📝កម្មវិធីប្រកួតប្រជែងគណិតវិទ្យា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្...
24/Jun/2025
News Image
🧮កម្មវិធីប្រកួតប្រជែងអភិវឌ្ឍបញ្ញា IMA វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង...
21/Jun/2025
News Image
អបអរសាទរ សិក្ខាសាលាបំប៉នគរុកោសល្យផ្នែកភាសាអង់គ្លេសទូទៅ ជូនដល់លោកគ្រូ អ...
14/Jun/2025
News Image
"កម្មវិធីប្រកួតប្រជែងអំណានភាសាអង់គ្លេស លើកទី១ វគ្គផ្តាច់ព្រ័ត្រ របស់សិ...
11/Jun/2025
វីឌីអូសំខាន់ៗ

សាលា ប៊ែលធី អន្តរជាតិ មានបង្រៀន កម្មវិធីធំៗគឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- វគ្គបណ្តុះបណ្តាលជំនាញឯកទេស | ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ