សាលា ប៊ែលធី អន្តរជាតិ

BELTEI INTERNATIONAL SCHOOL

BELTEI, the best quality of education in cambodia
សាលា​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៦ គឺ ១.ថ្នាក់ចំណេះទូទៅ ២.ថ្នាក់២ភាសា(អង់គ្លេស-ចិន) ៣.ថ្នាក់ភាសាអង់គ្លេសទូទៅ ៤.ថ្នាក់ភាសាចិនទូទៅ ៥.ថ្នាក់អភិវឌ្ឍបញ្ញា IMA ៦.ថ្នាក់ត្រៀមតេស្តអន្តរជាតិ
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង អបអរសាទរ! កម្មវិធីប្រកួតប្រជែងគណិតវិទ្យា លើកទី១០ វគ្គផ្តាច់ព្រ័ត្រ កម្រិតប៊ែលធី ឆ្នាំ២០២៦ សម្រាប់សិស្សានុសិស្សថ្នាក់ទី៥ ទី៨ និងទី១១

សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីប្រកួតប្រជែងគណិតវិទ្យា លើកទី១០ វគ្គផ្តាច់ព្រ័ត្រ កម្រិតប៊ែលធី ឆ្នាំ២០២៦ សម្រាប់សិស្សានុសិស្សថ្នាក់ទី៥ ទី៨ និងទី១១ ក្រោមអធិបតីភាព ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង៖
១-ជំរុញឱ្យសិស្សានុសិស្សមានភាពឧស្សាហ៍ព្យាយាម ខិតខំប្រឹងប្រែងរៀនសូត្រ និងស្រឡាញ់មុខវិជ្ជាគណិតវិទ្យាកាន់តែខ្លាំង។
២-ពង្រឹងសមត្ថភាពគិតវិភាគ ការត្រិះរិះពិចារណា និងការដោះស្រាយបញ្ហាតាមបែបតក្កវិទ្យា។ 
៣-លើកកម្ពស់សមត្ថភាពក្នុងការគណនា និងដោះស្រាយលំហាត់គណិតវិទ្យាបានត្រឹមត្រូវ រហ័ស និងមានប្រសិទ្ធភាព។
៤-បង្កើនសមត្ថភាព និងគំនិតច្នៃប្រតិដ្ឋសិស្សានុសិស្សក្នុងការអនុវត្តចំណេះដឹងគណិតវិទ្យាទៅក្នុងស្ថានភាពជាក់ស្តែង និងជីវិតប្រចាំថ្ងៃ។
៥-ផ្តល់ឱកាសឱ្យសិស្សានុសិស្សបានវាស់ស្ទង់សមត្ថភាព បង្ហាញចំណេះដឹង និងទេពកោសល្យផ្នែកគណិតវិទ្យារបស់ខ្លួន។
៦-ស្វែងរក និងលើកទឹកចិត្តសិស្សានុសិស្សដែលមានសមត្ថភាពឆ្នើមផ្នែកគណិតវិទ្យា ដើម្បីត្រៀមចូលរួមការប្រកួតថ្នាក់ជាតិ និងអន្តរជាតិនាពេលអនាគត។

កម្មវិធីនេះបានប្រព្រឹត្ត នារសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅសាលា ប៊ែលធី អន្ដរជាតិទី៩ (សាខាស្ទឹងមានជ័យ)។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
អបអរសាទរ! កម្មវិធីពិព័រណ៍ និងការប្រកួតប្រជែងគម្រោងអប់រំស្ទែម និងស្ទីម លើកទី៥ ឆ្នាំ២០២៦ សម្រាប់សិស្សានុសិស្សថ្នាក់ទី៦ ទី៨ និងទី១១ នៃសាលា ប៊ែលធី អន្តរជាតិ ដែលមានអ្នកចូលរួមសរុបប្រមាណជាង ៥០០០ នាក់
News Image
អបអរសាទរ! កម្មវិធីពិព័រណ៍ និងការប្រកួតប្រជែងគម្រោងអប់រំស្ទែម និងស្ទីម...
02/Jul/2026
News Image
កម្មវិធីប្រកួតប្រជែងសំណេរភាសាខ្មែរ វគ្គផ្តាច់ព្រ័ត្រ លើកទី១០ ឆ្នាំ២០២៦...
29/Jun/2026
News Image
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
27/Jun/2026
News Image
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង អបអរសា...
13/Jun/2026
News Image
អបអរសាទរ! ប៊ែលធី គ្រុប រៀបចំសិក្ខាសាលាស្តីពី តួនាទី ភារកិច្ច និងទំនួលខ...
07/Jun/2026
News Image
ការសិក្សា ត្រូវផ្សារភ្ជាប់ ការអប់រំកាយ និងកីឡា...
06/Jun/2026
News Image
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង អបអរសា...
04/Jun/2026
News Image
អបអរសាទរ! កម្មវិធីប្រកួតប្រជែងអភិវឌ្ឍបញ្ញា IMA លើកទី៧ វគ្គផ្តាច់ព្រ័ត្...
30/May/2026
News Image
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យជូនលោកគ្រ...
28/May/2026
News Image
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យជូនលោកគ្រ...
25/May/2026
វីឌីអូសំខាន់ៗ

សាលា ប៊ែលធី អន្តរជាតិ មានបង្រៀន កម្មវិធីធំៗគឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- វគ្គបណ្តុះបណ្តាលជំនាញឯកទេស | ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ