អបអរសាទរ កម្មវិធីសិក្សាបន្ថែមទី២ (កម្មវិធីបង្កើនចំណេះដឹងទូទៅ) ក្នុងចំណោមកម្មវិធីសិក្សាបន្ថែមធំៗទាំង១២ របស់សាលា ប៊ែលធី អន្តរជាតិ ក្រោមប្រធានបទ “ការយល់ដឹងអំពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងផ្នែកប្រាក់សោធន” សម្រាប់សិស្សានុសិស្សផ្នែកចំណេះទូទៅថ្នាក់ទី១២ ចំនួន ២,៩៦១ នាក់។
សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីសិក្សាបន្ថែម (កម្មវិធីបង្កើនចំណេះដឹងទូទៅ) ក្រោមប្រធានបទ «ការយល់ដឹងអំពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងផ្នែកប្រាក់សោធន» ក្រោមអធិបតីភាព ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា ដែលមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសដោយ លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិក នៃបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដល់សិស្សានុសិស្សថ្នាក់ទី១២ នៅតាមបណ្ដាសាខា នៃសាលា ប៊ែលធី អន្តរជាតិទាំង ៣២ទីតាំង សរុបចំនួន ២,៩៦១ នាក់ ដោយមានការចូលរួមតាមបែបចម្រុះ (ចូលរួមដោយផ្ទាល់នៅសាលសហសិក្សានៃសាលា ប៊ែលធី អន្តរជាតិទី៩-សាខាស្ទឹងមានជ័យ ចំនួន ៣៩៩ នាក់ និងចូលរួមពីចម្ងាយតាមរយៈប្រព័ន្ធអេឡិចត្រូនិក Zoom Workplace & Telegram Channel Live Stream ចំនួន ២,៥៦២ នាក់)។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង៖
១.ផ្តល់ចំណេះដឹងជាមូលដ្ឋានអំពីអត្ថប្រយោជន៍ និងលក្ខណៈពិសេសរបស់បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) ស្ដីពីរបបហានិភ័យការងារ របបថែទាំសុខភាព និងរបបប្រាក់សោធន។
២.បង្កើនការយល់ដឹងអំពីសិទ្ធិ កាតព្វកិច្ច និងអត្ថប្រយោជន៍ដែលសមាជិកអាចទទួលបានពីរបបសន្តិសុខសង្គម (ប.ស.ស)។
៣.ផ្ដល់ឱកាសឱ្យសិស្សានុសិស្សបានយល់ដឹងអំពីប្រព័ន្ធប្រាក់សោធន លក្ខខណ្ឌនៃការទទួលបាន និងសារៈសំខាន់នៃការត្រៀមផែនការហិរញ្ញវត្ថុ ។
៤.ជំរុញការចូលរួម និងការប្រើប្រាស់សេវាសន្តិសុខសង្គមឱ្យមានប្រសិទ្ធភាព និងត្រឹមត្រូវ ព្រមទាំងរួមចំណែកលើកកម្ពស់សុខុមាលភាព និងសុវត្ថិភាពសង្គម។
៥.ជួយឱ្យសិស្សានុសិស្សបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ឈានចូលក្នុងវិស័យការងារបន្ទាប់ពីបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យ និងថ្នាក់មហាវិទ្យាល័យ។
គួរបញ្ជាក់ផងដែរថា កម្មវិធីបង្កើនចំណេះដឹងទូទៅគឺជាកម្មវិធីសិក្សាបន្ថែមទី២ ក្នុងចំណោមកម្មវិធីសិក្សាបន្ថែមធំៗទាំង១២ លើកម្មវិធីសិក្សារបស់ក្រសួងអប់រំដែលមានស្រាប់រួមមាន៖
១- កម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (BELTEI IS App)
២- កម្មវិធីបង្កើនចំណេះដឹងទូទៅ
៣- កម្មវិធីទស្សនកិច្ចសិក្សា
៤- កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ
៥- កម្មវិធីប្រកួតជជែកដេញដោល
៦- កម្មវិធីប្រកួតប្រជែងសំណេរ
៧- កម្មវិធីប្រកួតប្រជែងគណិតវិទ្យា
៨- កម្មវិធីប្រកួតប្រជែងអំណានអប់រំ
៩- កម្មវិធីប្រកួតប្រជែងទេពកោសល្យ
១០- កម្មវិធីសិក្សាតាមទូរទស្សន៍
១១- កម្មវិធីកីឡា
១២- កម្មវិធីអប់រំស្ទែម-ស្ទីម និងរ៉ូបូទិក
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
អបអរសាទរ! ពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម្រិត Preschool 6 ជំនាន់ទី៧៦ ដល់ទី៧៨ នៃសាលា ប៊ែលធី អន្តរជាតិ ទាំង ៣២ ទីតាំង សរុបចំនួន ២,៤១៤ ចែកចេញជា ៣ក្រុម៖ ក្រុមទី១ ពីសាខាទី១-ទី១០=៨១២នាក់ ក្រុមទី២ សាខាទី១១-ទី១៩=៨១០នាក់ និងក្រុមទី៣ សាខាទី២០-ទី៣២= ៧៩២នាក់
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
អបអរសា...
13/Jun/2026
អបអរសាទរ! ប៊ែលធី គ្រុប រៀបចំសិក្ខាសាលាស្តីពី តួនាទី ភារកិច្ច និងទំនួលខ...
07/Jun/2026
ការសិក្សា ត្រូវផ្សារភ្ជាប់ ការអប់រំកាយ និងកីឡា...
06/Jun/2026
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
អបអរសា...
04/Jun/2026
អបអរសាទរ! កម្មវិធីប្រកួតប្រជែងអភិវឌ្ឍបញ្ញា IMA លើកទី៧ វគ្គផ្តាច់ព្រ័ត្...
30/May/2026
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យជូនលោកគ្រ...
28/May/2026
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យជូនលោកគ្រ...
25/May/2026
អបអរសាទរ កម្មវិធីសិក្សាបន្ថែមទី២ (កម្មវិធីបង្កើនចំណេះដឹងទូទៅ) ក្នុងចំណ...
23/May/2026
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យជូនលោកគ្រ...
09/May/2026