អបអរសាទរ! ប៊ែលធី គ្រុប រៀបចំសិក្ខាសាលាស្តីពី តួនាទី ភារកិច្ច និងទំនួលខុសត្រូវ ផ្នែកបដិសណ្ឋារកិច្ច និងការផ្តល់សេវាកម្មល្អដល់អតិថិជន ជូនដល់នាយិការងសាខា(DA) បុគ្គលិកផ្នែកបដិសណ្ឋារកិច្ច និងជំនួយការទីចាត់ការ នៃសាលា-សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ២៤៣នាក់
ប៊ែលធី គ្រុប បានរៀបចំសិក្ខាសាលា (On the job training) ស្តីពី “តួនាទី ភារកិច្ច និងទំនួលខុសត្រូវ ផ្នែកបដិសណ្ឋារកិច្ច និងការផ្តល់សេវាកម្មល្អដល់អតិថិជន” ដែលរៀបចំឡើងដោយ ការិយាល័យគណនេយ្យ នៃប៊ែលធី គ្រុប ជូនដល់នាយិការងសាខា(DA) បុគ្គលិកផ្នែកបដិសណ្ឋារកិច្ច និងជំនួយការទីចាត់ការ នៃសាលា-សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដោយមានការអញ្ជើញចូលរួមធ្វើបទបង្ហាញចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនកិត្តិយស ចំនួន ៤រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។
ក្នុងសិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ លី ធីតា អគ្គនាយិការង ប៊ែលធី គ្រុប និងជាប្រធានការិយាល័យគណនេយ្យ នៃប៊ែលធី គ្រុប ប្រធាន-អនុប្រធានការិយាល័យគណនេយ្យ នាយិការងសាខា (DA) បុគ្គលិកផ្នែកបដិសណ្ឋារកិច្ច និងជំនួយការទីចាត់ការ នៃសាលា-សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ២៤៣នាក់ ផងដែរ។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង៖
១- លើកកម្ពស់ការយល់ដឹងជូនដល់នាយិការងសាខា (DA) បុគ្គលិកផ្នែកបដិសណ្ឋារកិច្ច និងជំនួយការការិយាល័យទាំងអស់
២- បានសិក្សាឈ្វេងយល់អំពី តួនាទី ភារកិច្ច និងទំនួលខុសត្រូវរបស់ខ្លួន និងបានស្គាល់ច្បាស់ពីអតិថិជនរបស់ខ្លួន
៣- យល់ដឹងអំពីជំនាញវិជ្ជាជីវៈផ្នែកបដិសណ្ឋារកិច្ច
៤- អនុវត្តស្តង់ដារនៃការផ្តល់សេវាកម្មល្អជូនដល់អតិថិជនទូទៅ
៥- ផ្តល់សេវាកម្មល្អជូនដល់មាតាបិតាអ្នកអាណាព្យាបាល និងសិស្ស-និស្សិតទាំងអស់ ដែលអញ្ជើញមកសាកសួរព័ត៌មាន
៦- ផ្តល់សេវាកម្មល្អជូនដល់អ្នកដែលមានបំណងមកចុះឈ្មោះចូលរៀននៅ សាលា ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។
សិក្ខាសាលាដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ៧រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ នៅស្នាក់ការកណ្តាល ប៊ែលធី គ្រុប៕
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
អបអរសាទរ! ពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម្រិតទី៦ (Level 6) ជំនាន់ទី៧៦ ដល់ទី៧៨ នៃសាលា ប៊ែលធី អន្តរជាតិ ទាំង ២៩ទីតាំង សរុបចំនួន ១,៤៦៣នាក់ ចែកចេញជា ២ក្រុម៖ ក្រុមទី១ សាខាទី១-ទី១៣=៧៣៩នាក់ និងក្រុមទី២ សាខាទី១៤-ទី២៩=៧២៤នាក់
អបអរសាទរ! ពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម...
08/Aug/2026
អបអរសាទរ! កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ លើកទី១១ ឆ្នាំ២០២៦ វគ្គផ្ត...
07/Aug/2026
អបអរសាទរ! កម្មវិធីប្រកួតប្រជែងសំណេរជាភាសាអង់គ្លេស លើកទី១៦ វគ្គផ្តាច់ព្...
06/Aug/2026
អបអរសាទរ! កម្មវិធីប្រកួតប្រជែងសំណេរជាភាសាអង់គ្លេស លើកទី១៦ វគ្គផ្តាច់ព្...
06/Aug/2026
📚អបអរសាទរ បវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧!
-ថ្នាក់ចំណេះទូទៅ(ថ្នា...
05/Aug/2026
អបអរសាទរ! កម្មវិធីប្រកួតជជែកដេញដោល រដូវកាលទី៥ ឆ្នាំ២០២៦ សម្រាប់សិស្សចំ...
05/Aug/2026
អបអរសាទរ! កម្មវិធីប្រកួតជជែកដេញដោល ផ្នែកភាសាអង់គ្លេសទូទៅ រដូវកាលទី៤ ឆ្...
09/Jul/2026
អបអរសាទរ! កម្មវិធីពិព័រណ៍ និងការប្រកួតប្រជែងគម្រោងអប់រំស្ទែម និងស្ទីម...
02/Jul/2026
កម្មវិធីប្រកួតប្រជែងសំណេរភាសាខ្មែរ វគ្គផ្តាច់ព្រ័ត្រ លើកទី១០ ឆ្នាំ២០២៦...
29/Jun/2026