អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យជូនលោកគ្រូ-អ្នកគ្រូ ផ្នែកភាសាអង់គ្លេសទូទៅ (កម្រិត Starter ដល់កម្រិត Preschool 6) ចំនួន ១៧១នាក់ ក្រោមប្រធានបទ “តើធ្វើដូចម្តេច ដើម្បីក្លាយខ្លួនជាគ្រូមត្តេយ្យដ៏ល្អ?”
សាលា ប៊ែលធី អន្តរជាតិបានរៀបចំ សិក្ខាសាលាបំប៉នគរុកោសល្យ (On the job training) ជូនដល់លោកគ្រូ-អ្នកគ្រូ ផ្នែកភាសាអង់គ្លេសទូទៅ ដែលកំពុងបង្រៀនកម្រិត Starter ដល់កម្រិត Preschool 6 ក្រោមប្រធានបទ “តើធ្វើដូចម្តេច ដើម្បីក្លាយខ្លួនជាគ្រូមត្តេយ្យដ៏ល្អ?” ដោយមានការអញ្ជើញចូលរួមធ្វើបទបង្ហាញចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនកិត្តិយស ចំនួន ៣រូប មកពីវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយកប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។
ក្នុងសិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី ប្រធាន-អនុប្រធានការិយាល័យភាសាអង់គ្លេសទូទៅ នាយករងសាខាទទួលបន្ទុកផ្នែកភាសាអង់គ្លេស (DE) និងលោកគ្រូ-អ្នកគ្រូកម្រិត Starter ដល់កម្រិត Preschool 6 មកពីគ្រប់សាខានៃសាលា ប៊ែលធី អន្តរជាតិ សរុបចំនួន ១៧១ នាក់ ផងដែរ។
សិក្ខាសាលាបំប៉នគរុកោសល្យនេះ រៀបចំឡើងក្នុងគោលបំណង៖
១-ពង្រឹងគុណភាពអប់រំ និងបង្កើនសមត្ថភាពបង្រៀនជូនលោកគ្រូ-អ្នកគ្រូ ផ្នែកភាសាអង់គ្លេសឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
២-ចែករំលែកចំណេះដឹង បទពិសោធន៍ថ្មីៗ និងវិធីសាស្ត្របង្រៀនទំនើបៗ ស្របតាមតម្រូវការនៃវិស័យអប់រំនាបច្ចុប្បន្ន
៣-បណ្តុះសមត្ថភាពលោកគ្រូ-អ្នកគ្រូក្នុងការរៀបចំផែនការបង្រៀន ការប្រើប្រាស់សម្ភារឧបទេស និងការអនុវត្តសកម្មភាពសិក្សាក្នុងថ្នាក់រៀន
៤-ពង្រឹងជំនាញគ្រប់គ្រងថ្នាក់រៀន ការទំនាក់ទំនងជាមួយសិស្ស និងការដោះស្រាយបញ្ហាផ្សេងៗក្នុងដំណើរការបង្រៀន
៥-លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន ស្មារតីទទួលខុសត្រូវ និងការធ្វើខ្លួនជាគំរូល្អសម្រាប់សិស្សានុសិស្ស
៦-ជំរុញការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀនឱ្យស្របតាមបាវចនាប៊ែលធី គឺ “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌”
សិក្ខាសាលាដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅស្នាក់ការកណ្តាល ប៊ែលធី គ្រុប៕
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
អបអរសាទរ! កម្មវិធីពិព័រណ៍ និងការប្រកួតប្រជែងគម្រោងអប់រំស្ទែម និងស្ទីម លើកទី៥ ឆ្នាំ២០២៦ សម្រាប់សិស្សានុសិស្សថ្នាក់ទី៦ ទី៨ និងទី១១ នៃសាលា ប៊ែលធី អន្តរជាតិ ដែលមានអ្នកចូលរួមសរុបប្រមាណជាង ៥០០០ នាក់
អបអរសាទរ! កម្មវិធីពិព័រណ៍ និងការប្រកួតប្រជែងគម្រោងអប់រំស្ទែម និងស្ទីម...
02/Jul/2026
កម្មវិធីប្រកួតប្រជែងសំណេរភាសាខ្មែរ វគ្គផ្តាច់ព្រ័ត្រ លើកទី១០ ឆ្នាំ២០២៦...
29/Jun/2026
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
27/Jun/2026
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
អបអរសា...
13/Jun/2026
អបអរសាទរ! ប៊ែលធី គ្រុប រៀបចំសិក្ខាសាលាស្តីពី តួនាទី ភារកិច្ច និងទំនួលខ...
07/Jun/2026
ការសិក្សា ត្រូវផ្សារភ្ជាប់ ការអប់រំកាយ និងកីឡា...
06/Jun/2026
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
អបអរសា...
04/Jun/2026
អបអរសាទរ! កម្មវិធីប្រកួតប្រជែងអភិវឌ្ឍបញ្ញា IMA លើកទី៧ វគ្គផ្តាច់ព្រ័ត្...
30/May/2026
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យជូនលោកគ្រ...
28/May/2026