អបអរសាទរ! កម្មវិធីពិព័រណ៍ និងការប្រកួតប្រជែងគម្រោងអប់រំស្ទែម និងស្ទីម លើកទី៥ ឆ្នាំ២០២៦ សម្រាប់សិស្សានុសិស្សថ្នាក់ទី៦ ទី៨ និងទី១១ នៃសាលា ប៊ែលធី អន្តរជាតិ ដែលមានអ្នកចូលរួមសរុបប្រមាណជាង ៥០០០ នាក់
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
…………………………………
អបអរសាទរ! កម្មវិធីពិព័រណ៍ និងការប្រកួតប្រជែងគម្រោងអប់រំស្ទែម និងស្ទីម លើកទី៥ ឆ្នាំ២០២៦ សម្រាប់សិស្សានុសិស្សថ្នាក់ទី៦ ទី៨ និងទី១១ នៃសាលា ប៊ែលធី អន្តរជាតិ ដែលមានអ្នកចូលរួមសរុបប្រមាណជាង ៥០០០ នាក់
===================
សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីពិព័រណ៍ និងការប្រកួតប្រជែងគម្រោងអប់រំស្ទែម និងស្ទីម លើកទី៥ ឆ្នាំ២០២៦ សម្រាប់សិស្សានុសិស្សថ្នាក់ទី៦ ទី៨ និងទី១១ នៃសាលា ប៊ែលធី អន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា ដោយមានការចូលរួមពីសំណាក់សិស្សានុសិស្ស ៨៧ ក្រុម ស្មើនឹង ៤៣៦ នាក់ ក្នុងការដាក់តាំងបង្ហាញស្នាដៃប្រកបដោយភាពច្នៃប្រតិដ្ឋ ដែលមានសិស្សចូលរួមទស្សនាសរុបប្រមាណជាង ៥០០០ នាក់ មកពីបណ្តាសាខា នៃសាលា ប៊ែលធី អន្តរជាតិ។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង៖
១-លើកកម្ពស់ការយល់ដឹង និងការអនុវត្តលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា និងសិល្បៈ (STEM/STEAM) តាមរយៈគម្រោងសិក្សាប្រកបដោយភាពច្នៃប្រតិដ្ឋ។
២-ជំរុញសិស្សានុសិស្សឱ្យអនុវត្តចំណេះដឹងទ្រឹស្តីទៅក្នុងការបង្កើតគម្រោង ស្នាដៃ និងនវានុវត្តន៍ដែលមានគុណភាព និងអាចប្រើប្រាស់បានក្នុងជីវិតប្រចាំថ្ងៃ។
៣-អភិវឌ្ឍជំនាញសតវត្សរ៍ទី២១ រួមមាន ការធ្វើការងារជាក្រុម ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ភាពជាអ្នកដឹកនាំ ការគ្រប់គ្រងពេលវេលា និងការធ្វើបទបង្ហាញជាសាធារណៈ។
៤-បង្កើតវេទិកាសម្រាប់សិស្សានុសិស្សក្នុងការបង្ហាញសមត្ថភាព ស្នាដៃ និងគំនិតច្នៃប្រតិដ្ឋ។
៥-លើកទឹកចិត្តឱ្យសិស្សានុសិស្សស្រឡាញ់ការស្រាវជ្រាវ ការច្នៃប្រតិដ្ឋ និងការរៀនសូត្រពេញមួយជីវិត ដើម្បីត្រៀមខ្លួនក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាព និងភាពប្រកួតប្រជែងនៅថ្នាក់ជាតិ និងអន្តរជាតិ។
កម្មវិធីនេះបានប្រព្រឹត្តទៅ រយៈពេល ២ថ្ងៃ នាថ្ងៃពុធ-ព្រហស្បតិ៍ ២-៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១-២ ខែកក្កដា ឆ្នាំ២០២៦ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ)។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យ ជូនដល់លោកគ្រូ អ្នកគ្រូ ផ្នែកអភិវឌ្ឍបញ្ញា IMA
ចំនួន ៧៥នាក់ ក្រោមប្រធានបទ “តើធ្វើដូចម្តេច ដើម្បីក្លាយជាគ្រូអភិវឌ្ឍបញ្ញ IMA ដ៏ល្អ?”
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យ ជូនដល់លោ...
29/Aug/2026
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យជូនលោកគ្រ...
28/Aug/2026
អបអរសាទរ! កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស លើកទី២៤ វគ្គផ្តាច់ព្រ...
11/Aug/2026
អបអរសាទរ! កម្មវិធីប្រកួតប្រជែងអំណានអប់រំ លើកទី៣ ឆ្នាំ២០២៦ វគ្គផ្តាច់ព្...
10/Aug/2026
អបអរសាទរ! ពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម...
08/Aug/2026
អបអរសាទរ! កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ លើកទី១១ ឆ្នាំ២០២៦ វគ្គផ្ត...
07/Aug/2026
អបអរសាទរ! កម្មវិធីប្រកួតប្រជែងសំណេរជាភាសាអង់គ្លេស លើកទី១៦ វគ្គផ្តាច់ព្...
06/Aug/2026
អបអរសាទរ! កម្មវិធីប្រកួតប្រជែងសំណេរជាភាសាអង់គ្លេស លើកទី១៦ វគ្គផ្តាច់ព្...
06/Aug/2026
📚អបអរសាទរ បវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧!
-ថ្នាក់ចំណេះទូទៅ(ថ្នា...
05/Aug/2026