កម្មវិធីប្រកួតប្រជែងសំណេរភាសាខ្មែរ វគ្គផ្តាច់ព្រ័ត្រ លើកទី១០ ឆ្នាំ២០២៦ សម្រាប់សិស្សានុសិស្សថ្នាក់ទី៤ ទី៧ និងទី១០
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
…………………………………
កម្មវិធីប្រកួតប្រជែងសំណេរភាសាខ្មែរ វគ្គផ្តាច់ព្រ័ត្រ លើកទី១០ ឆ្នាំ២០២៦ សម្រាប់សិស្សានុសិស្សថ្នាក់ទី៤ ទី៧ និងទី១០
===================
សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីប្រកួតប្រជែងសំណេរភាសាខ្មែរ វគ្គផ្តាច់ព្រ័ត្រ លើកទី១០ ឆ្នាំ២០២៦ សម្រាប់សិស្សថ្នាក់ទី៤ ទី៧ និងទី១០ ក្រោមអធិបតីភាព ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា។
កម្មវិធីនេះបានប្រព្រឹត្ត នារសៀលថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅសាលា ប៊ែលធី អន្ដរជាតិទី៩ (សាខាស្ទឹងមានជ័យ)។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង៖
១-លើកកម្ពស់ការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ ស្របតាមក្បួនវេយ្យាករណ៍ និងអក្ខរាវិរុទ្ធ។
២-ជំរុញសិស្សានុសិស្សឱ្យស្រឡាញ់ អភិរក្ស និងលើកតម្កើងភាសាជាតិ ដែលជាអត្តសញ្ញាណដ៏មានតម្លៃរបស់ប្រជាជនខ្មែរ។
៣-អភិវឌ្ឍសមត្ថភាពក្នុងការតែងនិពន្ធ ការគិតវិភាគ ការស្រាវជ្រាវ និងការបញ្ចេញមតិយ៉ាងមានហេតុផលតាមរយៈការសរសេរ។
៤-បណ្តុះទម្លាប់អាន សរសេរ និងសិក្សាស្វែងយល់ពីអក្សរសិល្ប៍ និងវប្បធម៌ខ្មែរ។
៥-បង្កើនទំនុកចិត្ត និងជំនាញទំនាក់ទំនងជាលាយលក្ខណ៍អក្សរ ដើម្បីត្រៀមខ្លួនសម្រាប់ការសិក្សា និងការងារនាពេលអនាគត។
៦-បង្កើតបរិយាកាសប្រកួតប្រជែងប្រកបដោយភាពច្នៃប្រតិដ្ឋ យុត្តិធម៌ និងលើកទឹកចិត្តឱ្យសិស្សានុសិស្សបន្តអភិវឌ្ឍសមត្ថភាពផ្នែកភាសាខ្មែរ។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យ ជូនដល់លោកគ្រូ អ្នកគ្រូ ផ្នែកអភិវឌ្ឍបញ្ញា IMA
ចំនួន ៧៥នាក់ ក្រោមប្រធានបទ “តើធ្វើដូចម្តេច ដើម្បីក្លាយជាគ្រូអភិវឌ្ឍបញ្ញ IMA ដ៏ល្អ?”
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យ ជូនដល់លោ...
29/Aug/2026
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យជូនលោកគ្រ...
28/Aug/2026
អបអរសាទរ! កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស លើកទី២៤ វគ្គផ្តាច់ព្រ...
11/Aug/2026
អបអរសាទរ! កម្មវិធីប្រកួតប្រជែងអំណានអប់រំ លើកទី៣ ឆ្នាំ២០២៦ វគ្គផ្តាច់ព្...
10/Aug/2026
អបអរសាទរ! ពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម...
08/Aug/2026
អបអរសាទរ! កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ លើកទី១១ ឆ្នាំ២០២៦ វគ្គផ្ត...
07/Aug/2026
អបអរសាទរ! កម្មវិធីប្រកួតប្រជែងសំណេរជាភាសាអង់គ្លេស លើកទី១៦ វគ្គផ្តាច់ព្...
06/Aug/2026
អបអរសាទរ! កម្មវិធីប្រកួតប្រជែងសំណេរជាភាសាអង់គ្លេស លើកទី១៦ វគ្គផ្តាច់ព្...
06/Aug/2026
📚អបអរសាទរ បវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧!
-ថ្នាក់ចំណេះទូទៅ(ថ្នា...
05/Aug/2026