សាលា ប៊ែលធី អន្តរជាតិ

BELTEI INTERNATIONAL SCHOOL

BELTEI, the best quality of education in cambodia
សាលា​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៦ គឺ ១.ថ្នាក់ចំណេះទូទៅ ២.ថ្នាក់២ភាសា(អង់គ្លេស-ចិន) ៣.ថ្នាក់ភាសាអង់គ្លេសទូទៅ ៤.ថ្នាក់ភាសាចិនទូទៅ ៥.ថ្នាក់អភិវឌ្ឍបញ្ញា IMA ៦.ថ្នាក់ត្រៀមតេស្តអន្តរជាតិ
អបអរសាទរ! កម្មវិធីប្រកួតជជែកដេញដោល ផ្នែកភាសាអង់គ្លេសទូទៅ រដូវកាលទី៤ ឆ្នាំ២០២៦ របស់សិស្សភាសាអង់គ្លេសកម្រិតទី៩ និងទី១០ (Level 9 & 10) និងកម្រិតទី១១ និងទី១២ (Level 11 & 12) នៃសាលា ប៊ែលធី អន្តរជាតិ វគ្គផ្តាច់ព្រ័ត្រ

គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
          …………………………………
អបអរសាទរ! កម្មវិធីប្រកួតជជែកដេញដោល ផ្នែកភាសាអង់គ្លេសទូទៅ រដូវកាលទី៤ ឆ្នាំ២០២៦ របស់សិស្សភាសាអង់គ្លេសកម្រិតទី៩ និងទី១០ (Level 9 & 10)  និងកម្រិតទី១១ និងទី១២ (Level 11 & 12)  នៃសាលា ប៊ែលធី អន្តរជាតិ វគ្គផ្តាច់ព្រ័ត្រ
===================
សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីប្រកួតជជែកដេញដោល រដូវកាលទី៤ ឆ្នាំ២០២៦ វគ្គផ្តាច់ព្រ័ត្រ សម្រាប់សិស្សផ្នែកភាសាអង់គ្លេសកម្រិតទី៩ និងទី១០ និងកម្រិតទី១១ និងទី១២ នៃសាលា ប៊ែលធី អន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា។

*ការប្រកួតនារសៀលនេះមានចំនួន ២ ប្រធានបទដូចខាងក្រោម៖
ប្រធានបទសម្រាប់កម្រិតទី៩ & ១០៖ ការអប់រំក្នុងគ្រួសារ ជាកត្តាចម្បងក្នុងការទប់ស្កាត់ក្មេងទំនើងក្នុងសង្គមប្រកបដោយប្រសិទ្ធភាព។
- ក្រុមស្រប៖ សាលា ប៊ែលធី អន្តរជាតិទី១៧ (សាខាឫស្សីកែវ គីឡូលេខ១០) បេក្ខជនវេនព្រឹក
- ក្រុមបដិសេធ៖ សាលា ប៊ែលធី អន្តរជាតិទី២១ (សាខាផ្សារឈូកមាស) បេក្ខជនវេនរសៀល

ប្រធានបទសម្រាប់កម្រិតទី១១ & ១២៖ ការចូលរួមគាំទ្រមាតិកាអប់រំនៅលើបណ្តាញសង្គម គឺជាយន្តការសំខាន់ក្នុងការលើកកម្ពស់ចំណេះដឹង និងភាពជាពលរដ្ឋល្អដល់សង្គម។
- ក្រុមស្រប៖ សាលា ប៊ែលធី អន្តរជាតិទី១៣ (សាខារង្វង់មូលកាំកូស៊ីធី) បេក្ខជនវេនព្រឹក
-  ក្រុមបដិសេធ៖ សាលា ប៊ែលធី អន្តរជាតិទី១៧ (សាខាឫស្សីកែវ គីឡូលេខ១០) បេក្ខជនវេនព្រឹក

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង៖
១-ពង្រឹងសមត្ថភាព និងជំនាញនៃការត្រិះរិះពិចារណា ការគិតវិភាគ និងការដោះស្រាយបញ្ហា តាមរយៈការជជែកដេញដោលលើប្រធានបទផ្សេងៗ
២-កសាងសមត្ថភាពសិស្សានុសិស្សឱ្យមានភាពក្លាហាន ភាពឈ្លាសវៃ និងទំនុកចិត្តក្នុងការបញ្ចេញមតិជាសាធារណៈ
៣-បណ្តុះសមត្ថភាពក្នុងការស្រាវជ្រាវ ការរៀបចំគំនិត ការប្រើប្រាស់ហេតុផល និងការបង្ហាញអំណះអំណាងប្រកបដោយភាពប្រាកដប្រជា
៤-បង្កើនសមត្ថភាពសិស្សានុសិស្សក្នុងការស្តាប់ គោរព និងទទួលយកមតិយោបល់ពីអ្នកដទៃ
៥-ពង្រឹងស្មារតីធ្វើការជាក្រុម ភាពជាអ្នកដឹកនាំ និងការទទួលខុសត្រូវក្នុងការបំពេញតួនាទីរបស់ខ្លួន
៦-ផ្តល់ឱកាសដល់សិស្សានុសិស្ស ក្នុងការបង្ហាញសមត្ថភាព ទេពកោសល្យ និងសក្តានុពលរបស់ខ្លួនជាសាធារណៈ។

កម្មវិធីប្រកួតនេះបានប្រព្រឹត្តទៅ នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទីតាំងទី២ ( ស្ពានអាកាសចោមចៅ )។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
អបអរសាទរ! កម្មវិធីប្រកួតជជែកដេញដោល ផ្នែកភាសាអង់គ្លេសទូទៅ រដូវកាលទី៤ ឆ្នាំ២០២៦ របស់សិស្សភាសាអង់គ្លេសកម្រិតទី៩ និងទី១០ (Level 9 & 10) និងកម្រិតទី១១ និងទី១២ (Level 11 & 12) នៃសាលា ប៊ែលធី អន្តរជាតិ វគ្គផ្តាច់ព្រ័ត្រ
News Image
អបអរសាទរ! កម្មវិធីប្រកួតជជែកដេញដោល ផ្នែកភាសាអង់គ្លេសទូទៅ រដូវកាលទី៤ ឆ្...
09/Jul/2026
News Image
អបអរសាទរ! កម្មវិធីពិព័រណ៍ និងការប្រកួតប្រជែងគម្រោងអប់រំស្ទែម និងស្ទីម...
02/Jul/2026
News Image
កម្មវិធីប្រកួតប្រជែងសំណេរភាសាខ្មែរ វគ្គផ្តាច់ព្រ័ត្រ លើកទី១០ ឆ្នាំ២០២៦...
29/Jun/2026
News Image
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
27/Jun/2026
News Image
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង អបអរសា...
13/Jun/2026
News Image
អបអរសាទរ! ប៊ែលធី គ្រុប រៀបចំសិក្ខាសាលាស្តីពី តួនាទី ភារកិច្ច និងទំនួលខ...
07/Jun/2026
News Image
ការសិក្សា ត្រូវផ្សារភ្ជាប់ ការអប់រំកាយ និងកីឡា...
06/Jun/2026
News Image
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង អបអរសា...
04/Jun/2026
News Image
អបអរសាទរ! កម្មវិធីប្រកួតប្រជែងអភិវឌ្ឍបញ្ញា IMA លើកទី៧ វគ្គផ្តាច់ព្រ័ត្...
30/May/2026
News Image
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យជូនលោកគ្រ...
28/May/2026
វីឌីអូសំខាន់ៗ

សាលា ប៊ែលធី អន្តរជាតិ មានបង្រៀន កម្មវិធីធំៗគឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- វគ្គបណ្តុះបណ្តាលជំនាញឯកទេស | ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ