“កម្មវិធីប្រកួតប្រជែងអភិវឌ្ឍបញ្ញា IMA វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ លើកទី៣ ឆ្នាំ២០២៥”
សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីប្រកួតប្រជែងអភិវឌ្ឍបញ្ញា IMA វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ លើកទី៣ ឆ្នាំ២០២៥ សម្រាប់សិស្សកម្រិតទី៣ ទី៦ និងទី៩នៃសាលា ប៊ែលធី អន្តរជាតិទាំង២៨ទីតាំង ក្រោមអធិបតីភាព ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា។ កម្មវិធីនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលសហសិក្សា នៃសាលា ប៊ែលធី អន្ដរជាតិទី៩ (សាខាស្ទឹងមានជ័យ)។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងជំរុញឱ្យសិស្សកាន់តែមានភាពឧស្សាហ៍ព្យាយាម ខិតខំប្រឹងប្រែងរៀនសូត្រ បង្កើនការចងចាំ និងផ្តល់ឱកាសដល់សិស្ស ដើម្បីលើកកម្ពស់ និងវាស់ស្ទង់សមត្ថភាព នៃការគណនាលេខ ផ្នែកគណិតវិទ្យា ក៏ដូចជាឱ្យសិស្សចេះស្រាវជ្រាវ បង្កើនចំណេះដឹង ក្លាយទៅជាសិស្សពូកែគិត និងដោះស្រាយគណិតវិទ្យាបានត្រឹមត្រូវ រហ័ស ស្ទាត់ជំនាញ ឱ្យកាន់តែប្រសើរថែមទៀត សម្រាប់សិស្សានុសិស្ស ដែលកំពុងសិក្សា កម្មវិធីអភិវឌ្ឍបញ្ញា IMA កម្រិតទី១ ដល់កម្រិតទី១១ ឱ្យមានសមត្ថភាព ដើម្បីចូលរួមប្រកួតគណិតវិទ្យា លក្ខណៈជាតិ និងអន្តរជាតិ នៅក្នុងប្រទេសម៉ាឡេស៊ី ក៏ដូចជាប្រទេសនានា។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
អបអរសាទរ! កម្មវិធីប្រកួតជជែកដេញដោល ផ្នែកភាសាអង់គ្លេសទូទៅ រដូវកាលទី៤ ឆ្នាំ២០២៦ របស់សិស្សភាសាអង់គ្លេសកម្រិតទី៩ និងទី១០ (Level 9 & 10) និងកម្រិតទី១១ និងទី១២ (Level 11 & 12) នៃសាលា ប៊ែលធី អន្តរជាតិ វគ្គផ្តាច់ព្រ័ត្រ
អបអរសាទរ! កម្មវិធីប្រកួតជជែកដេញដោល ផ្នែកភាសាអង់គ្លេសទូទៅ រដូវកាលទី៤ ឆ្...
09/Jul/2026
អបអរសាទរ! កម្មវិធីពិព័រណ៍ និងការប្រកួតប្រជែងគម្រោងអប់រំស្ទែម និងស្ទីម...
02/Jul/2026
កម្មវិធីប្រកួតប្រជែងសំណេរភាសាខ្មែរ វគ្គផ្តាច់ព្រ័ត្រ លើកទី១០ ឆ្នាំ២០២៦...
29/Jun/2026
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
27/Jun/2026
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
អបអរសា...
13/Jun/2026
អបអរសាទរ! ប៊ែលធី គ្រុប រៀបចំសិក្ខាសាលាស្តីពី តួនាទី ភារកិច្ច និងទំនួលខ...
07/Jun/2026
ការសិក្សា ត្រូវផ្សារភ្ជាប់ ការអប់រំកាយ និងកីឡា...
06/Jun/2026
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
អបអរសា...
04/Jun/2026
អបអរសាទរ! កម្មវិធីប្រកួតប្រជែងអភិវឌ្ឍបញ្ញា IMA លើកទី៧ វគ្គផ្តាច់ព្រ័ត្...
30/May/2026