✈️ អបអរសាទរ ដំណើរទស្សនកិច្ចសិក្សារយៈពេល ៥ថ្ងៃ៤យប់ ទៅកាន់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី (ថ្ងៃទី១)
នារសៀល ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ប៊ែលធីទំនាក់ទំនងអន្តរជាតិ បានដឹកនាំសិស្ស-និស្សិត ប៊ែលធី ចំនួន១០នាក់ ធ្វើដំណើរទស្សនកិច្ចសិក្សារយៈពេល ៥ថ្ងៃ៤យប់ ទៅកាន់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ កម្មវិធីនេះសហការរៀបចំដោយ សាកលវិទ្យាល័យ BINUS University ជាសាកលវិទ្យាល័យលំដាប់លេខ១ នៅប្រទេសឥណ្ឌូនេស៊ី ផ្នែកធុរកិច្ចអន្តរជាតិ ក្នុងគោលបំណង ផ្ដល់ជូនសិស្ស-និស្សិតនូវបទពិសោធន៍ថ្មី បន្ថែមពីលើការសិក្សានៅក្នុងថ្នាក់ ដោយមានការចូលរួមដំណើរទស្សនកិច្ចសិក្សា ទទួលបានចំណេះដឹងថ្មីៗ អំពីសាកលវិទ្យាល័យ ការសិក្សា វប្បធម៌ និងតំបន់ទេសចរណ៍សំខាន់ៗ ដ៏គួរឱ្យទាក់ទាញ នៅក្រៅប្រទេសជុំវិញពិភពលោក។