✈️ អបអរសាទរ ដំណើរទស្សនកិច្ចសិក្សារយៈពេល ៥ថ្ងៃ៤យប់ ទៅកាន់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី (ថ្ងៃទី៣ ពេលព្រឹក)
នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ប៊ែលធី ទំនាក់ទំនងអន្តរជាតិ បានដឹកនាំសិស្ស-និស្សិត ប៊ែលធី ចំនួន១០នាក់ ចូលរួមកម្មវិធី សិក្ខាសាលាស្ដីពី Graphic Design ដែលជាជំនាញដ៏ពេញនិយមនាពេលបច្ចុប្បន្ន ដោយវាគ្មិនដែលមានបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យនេះ។
សិស្ស-និស្សិតប៊ែលធី បានបង្ហាញទេពកោសល្យរបស់ខ្លួនលើការគូសរចនា Design Mobile App ប្រកបដោយភាពច្នៃប្រឌិត និងបុិនប្រសប់។
កម្មវិធីនេះប្រព្រឹត្តិទៅនៅសាកលវិទ្យាល័យ BINUS University ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។