✈️ អបអរសាទរ ដំណើរទស្សនកិច្ចសិក្សារយៈពេល ៥ថ្ងៃ៤យប់ ទៅកាន់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី (ថ្ងៃទី២ ពេលព្រឹក)
នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ប៊ែលធីទំនាក់ទំនងអន្តរជាតិ បានដឹកនាំសិស្ស-និស្សិត ប៊ែលធី ចំនួន១០នាក់ ធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់សាកលវិទ្យាល័យ BINUS University ជាសាកលវិទ្យាល័យលំដាប់លេខ១ នៅប្រទេសឥណ្ឌូនេស៊ី ផ្នែកធុរកិច្ចអន្តរជាតិ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពី Dr. Andreas Chang, Campus Director of BINUS University in Senayan និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងក្រុមការងារជាច្រើនរូបនៃ BINUS University ផងដែរ។