✈️ អបអរសាទរ ដំណើរទស្សនកិច្ចសិក្សារយៈពេល ៥ថ្ងៃ៤យប់ ទៅកាន់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី (ថ្ងៃទី២ ពេលរសៀល)
នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ប៊ែលធី ទំនាក់ទំនងអន្តរជាតិ បានដឹកនាំសិស្ស-និស្សិត ប៊ែលធី ចំនួន១០នាក់ ចូលរួមកម្មវិធី ផ្លាស់ប្ដូរវប្បធម៌ ដោយមានការសិក្សាអំពីឧបករណ៍ភ្លេងប្រពៃណីរបស់ឥណ្ឌូនេស៊ី "Angklung" ព្រមទាំងបានជួបជាមួយ និស្សិតកម្ពុជាកំពុងសិក្សានៅសាកលវិទ្យាល័យ BINUS University ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។