✈️ អបអរសាទរ ដំណើរទស្សនកិច្ចសិក្សារយៈពេល ៥ថ្ងៃ៤យប់ ទៅកាន់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី (ថ្ងៃទី៤ ពេលព្រឹក)
នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ប៊ែលធី ទំនាក់ទំនងអន្តរជាតិ បានដឹកនាំសិស្ស-និស្សិត ប៊ែលធី ចំនួន១០នាក់ ចូលរួមដំណើរកម្សាន្តនៅ "Taman Mini Indonesia Indah" ដែលជារមណីយដ្ឋានកែច្នៃបែបវប្បធម៌ ដោយមានដាក់បង្ហាញនូវលំនៅដ្ឋានបែបប្រពៃណី សារមន្ទីរ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមតំបន់ផ្សេងៗក្នុងប្រទេសឥណ្ឌូនេស៊ី។
ដំណើរកម្សាន្តនេះផ្តល់ឱកាសឲ្យសិស្ស-និស្សិតប៊ែលធី បានសិក្សាអំពីវប្បធម៌ អរិយធម៌ដ៌សម្បូរបែបរបស់ប្រទេសឥណ្ឌូនេស៊ីផងដែរ។