✈️ អបអរសាទរ ដំណើរទស្សនកិច្ចសិក្សារយៈពេល ៥ថ្ងៃ៤យប់ ទៅកាន់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី (ថ្ងៃទី៤ ពេលល្ងាច)
នាល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ប៊ែលធី ទំនាក់ទំនងអន្តរជាតិ បានដឹកនាំសិស្ស-និស្សិត ប៊ែលធី ចំនួន១០នាក់ ចូលរួម "Farewell Ceremony" ដែលរៀបចំឡើងដោយក្រុមការងារ BINUS University។
លោក កែវ-ពិសិដ្ឋ ជំនួយការអគ្គនាយករងទទួលបន្ទុកប៊ែលធី ទំនាក់ទំនងអន្តរជាតិ ព្រមទាំងសិស្ស-និស្សិតប៊ែលធី ទាំងអស់បានទទួលលិខិតសរសើរពី BINUS University ក្នុងការចូលរួមយ៉ាងសកម្មក្នុងកម្មវិធីនានានៃដំណើរទស្សនកិច្ចសិក្សានេះតាំងពីដើមរហូតដល់ចប់។
កម្មវិធីនេះប្រព្រឹត្តទៅនៅ BINUS Square Hall of Residence ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។